Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



យ៉ូហាន 19:40

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

អ្នក​ទាំង​ពីរ​ក៏​យក​ព្រះ‌សព​ព្រះ‌យេស៊ូវ​មក​រុំ​នឹង​សំពត់​ទេស‌ឯក ជា​មួយ​នឹង​គ្រឿង​ក្រអូប​ទាំង​នោះ តាម​ទំនៀម​ទម្លាប់​បញ្ចុះ​សព​របស់​សាសន៍​យូដា។

សូមមើលជំពូក ចម្លង

9 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​យ៉ូសែប​បាន​បញ្ជា​ឲ្យ​ពួក​គ្រូ​ពេទ្យ​របស់​លោក​ដែល​នៅ​ចាំ​បម្រើ អប់​សព​ឪពុក​របស់​លោក។ ពួក​គ្រូ‌ពេទ្យ​ក៏​អប់​សព​លោក​អ៊ីស្រា‌អែល។

គេ​បញ្ចុះ​សព​នៅ​ក្នុង​ផ្នូរ​របស់​ទ្រង់ ដែល​បាន​ដាប់​ទុក​សម្រាប់​ទ្រង់​នៅ​ក្នុង​ក្រុង​ដាវីឌ ក៏​តម្កល់​សព​នៅ​ទី​ដែល​បាន​អប់ ហើយ​មាន​ពេញ​ដោយ​គ្រឿង​ក្រអូប​ផ្សេងៗ ដែល​ពួក​ផ្សំ​គ្រឿង​ក្រអូប​បាន​ធ្វើ តាម​វិជ្ជា​របស់​គេ ហើយ​គេ​ថ្វាយ​ព្រះ​ភ្លើង​ដល់​ទ្រង់ ជាការ​គោរព​ដល់​ទ្រង់។

ការ​ដែល​នាង​បាន​ចាក់​ប្រេង​ក្រអូប​លើ​រូប‌កាយ​ខ្ញុំ​ដូច្នេះ នាង​បាន​រៀបចំ​សម្រាប់​ពិធី​បញ្ចុះ​សព​របស់​ខ្ញុំ។

នាង​បាន​ធ្វើ​អ្វី​ដែល​នាង​អាច​ធ្វើ​បាន គឺ​នាង​បាន​ចាក់​ប្រេង​លើ​រូប​កាយ​ខ្ញុំ​ជា​មុន សម្រាប់​ពិធី​បញ្ចុះ​សព​ខ្ញុំ។

ពេត្រុស​ក្រោក​ឡើង រត់​ទៅ​ឯ​ផ្នូរ ហើយ​ឱន​មើល​ទៅ​ឃើញ​តែ​សំពត់​ស្នប​ទទេ រួច​វិល​ទៅ​ផ្ទះ​វិញ ដោយ​អស្ចារ្យ​ក្នុង​ចិត្ត ពី​ហេតុ‌ការណ៍​ដែល​កើត​មាន​នោះ។

អ្នក​ដែល​បាន​ស្លាប់​នោះ​ក៏​ចេញ​មក ទាំង​មាន​សំពត់​ស្នប​រុំ​ជាប់​នៅ​ដៃ​ជើង ហើយ​មាន​កន្សែង​គ្រប​មុខ​ផង ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ចូរ​ស្រាយ​ក្រណាត់​គាត់​ចេញ ហើយ​ឲ្យ​គាត់​ទៅ​ចុះ»។

ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ថា៖ «ទុក​ឲ្យ​នាង​ធ្វើ​តាម​ចិត្ត​នាង​ចុះ ដ្បិត​នាង​បាន​ទុក​ប្រេង​ក្រអូប​នេះ សម្រាប់​ដល់​ថ្ងៃ​បញ្ចុះ​សព​ខ្ញុំ។

ពួក​យុវជន​ក្រោក​ឡើង រុំ​សព​របស់​គាត់ ហើយ​សែង​ចេញ​យក​ទៅ​កប់។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម