Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



យ៉ូហាន 19:23

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

កាល​ដែល​ពួក​ទាហាន​បាន​ឆ្កាង​ព្រះ‌យេស៊ូវ​រួច​ហើយ គេ​យក​ព្រះ‌ពស្ត្រ​ព្រះ‌អង្គ​ចែក​ជា​បួន​ចំណែក ឲ្យ​ម្នាក់ៗ​បាន​មួយ​ចំណែក គេ​ក៏​យក​អាវ​វែង​ព្រះ‌អង្គ​ដែរ តែ​អាវ​នោះ​បាន​ត្បាញ​ពី​ក្រណាត់​តែ​មួយ​ផ្ទាំង ពី​លើ​ដល់​ក្រោម​គ្មាន​ថ្នេរ​សោះ។

សូមមើលជំពូក ចម្លង

6 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ខាង​លើ​អាវ​នោះ​ត្រូវ​វៀល​ជាក ហើយ​ត្រូវ​មាន​សំពត់​ចំ​នៅ​ជុំ‌វិញ​ក​អាវ​នោះ បែប​ដូច​ជា​ក​នៃ​អាវ​សឹក ដើម្បី​កុំ​ឲ្យ​អាវ​នោះ​រហែក។

ក្រោយ​ពី​ឆ្កាង​ព្រះ‌អង្គ​ហើយ គេ​យក​ព្រះ‌ពស្ត្រ​ព្រះ‌អង្គ​ទៅ​ចាប់​ឆ្នោត​ចែក​គ្នា [ដើម្បី​ឲ្យ​បាន​សម្រេច​សេចក្ដី​ដែល​បាន​ថ្លែង​ទុក​មក តាម​រយៈ​ហោរា​ថា៖ «គេ​យក​សម្លៀក‌បំពាក់​ខ្ញុំ​ចែក​គ្នា ហើយ​គេ​ចាប់​ឆ្នោត​យក​សម្លៀក​បំពាក់​ខ្ញុំ»]

គេ​ក៏​ឆ្កាង​ព្រះ‌អង្គ ហើយ​យក​ព្រះ‌ពស្ត្រ​ព្រះ‌អង្គ​មក​ចាប់​ឆ្នោត​ចែក​គ្នា ដើម្បី​ឲ្យ​ដឹង​ថា​អ្នក​ណា​ត្រូវ​បាន​អ្វី។

ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ថា៖ «ឱ​ព្រះ‌វរបិតា​អើយ សូម​អត់​ទោស​ដល់​អ្នក​ទាំង​នេះ​ផង ដ្បិត​គេ​មិន​ដឹង​ថា​គេ​ធ្វើ​អ្វី​ទេ»។ គេ​យក​ព្រះ‌ពស្ត្រ​របស់​ព្រះ‌អង្គ មក​ចាប់​ឆ្នោត​ចែក​គ្នា។

ពេល​ចាប់​លោក​ពេត្រុស​បាន​ហើយ ស្ដេច​ក៏​យក​លោក​ទៅ​ដាក់​គុក ហើយ​ប្រគល់​ឲ្យ​ទាហាន​បួន​ក្រុម​យាម​លោក ដោយ​មាន​បំណង​នាំ​លោក​មកដាក់នៅ​មុខ​ប្រជាជន ក្រោយ​ថ្ងៃ​បុណ្យ​រំលង។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម