មានសាសន៍យូដាជាច្រើនបានមើលប្រកាសនោះ ដ្បិតកន្លែងដែលគេឆ្កាងព្រះយេស៊ូវនោះនៅជិតទីក្រុង ហើយប្រកាសនោះ គេសរសេរជាភាសាហេព្រើរ ឡាតាំង និងក្រិក។
នៅពីលើព្រះអង្គ មានអក្សរជាភាសាក្រិក ឡាតាំង និងហេព្រើរថា៖ «នេះជាស្តេចសាសន៍យូដា»។
កាលលោកពីឡាត់បានឮពាក្យនោះ ក៏នាំព្រះយេស៊ូវចេញទៅខាងក្រៅ ហើយឲ្យព្រះអង្គគង់នៅទីកាត់ក្តី ត្រង់កន្លែងមួយឈ្មោះថា «ទីលានក្រាលថ្ម» (ដែលភាសាហេព្រើរហៅថា កាបាថា) ។
ដូច្នេះ គេក៏បញ្ចុះព្រះសពព្រះយេស៊ូវនៅទីនោះ ដោយផ្នូរក៏នៅជិតស្រាប់ ហើយជាថ្ងៃរៀបចំបុណ្យរបស់សាសន៍យូដាផង។
នៅក្រុងយេរូសាឡិម ជិតទ្វារចៀម មានស្រះមួយ ដែលភាសាហេព្រើរហៅថា បេថែសដា ស្រះនោះមានថែវប្រាំ។
កាលគេរៀបនឹងនាំលោកប៉ុលចូលទៅក្នុងបន្ទាយ លោកមានប្រសាសន៍ទៅមេទ័ពធំថា៖ «តើខ្ញុំអាចនិយាយជាមួយលោកបន្តិចបានឬទេ?» មេទ័ពធំតបថា៖ «អ្នកចេះនិយាយភាសាក្រិកដែរឬ?
កាលលោកមេទ័ពធំបានអនុញ្ញាតឲ្យ លោកប៉ុលក៏ឈរលើជណ្តើរ ធ្វើដៃជាសញ្ញាទៅកាន់ប្រជាជន។ លុះបានស្ងប់ស្ងាត់ហើយ លោកមានប្រសាសន៍ទៅគេជាភាសាហេព្រើរថា៖
កាលគេឮលោកនិយាយជាភាសាហេព្រើរ នោះគេរឹតតែនៅស្ងៀម។ លោកមានប្រសាសន៍ថា៖
កាលយើងទាំងអស់គ្នាដួលទៅលើដី ទូលបង្គំបានឮសំឡេងមួយ ពោលមកកាន់ទូលបង្គំជាភាសាហេព្រើរថា៖ "សុលអើយសុល! ហេតុអ្វីបានជាអ្នកបៀតបៀនខ្ញុំ? ដ្បិតដែលអ្នកធាក់ជល់នឹងជន្លួញដូច្នេះ នោះពិបាកដល់អ្នកណាស់"។
ដូច្នេះ ព្រះយេស៊ូវក៏បានរងទុក្ខនៅខាងក្រៅទ្វារក្រុងដែរ ដើម្បីនឹងញែកប្រជាជនឲ្យបានបរិសុទ្ធ ដោយសារព្រះលោហិតរបស់ព្រះអង្គផ្ទាល់។
វិញ្ញាណទាំងនោះ បានប្រមូលពួកស្ដេចទៅកន្លែងមួយ ដែលភាសាហេព្រើរហៅថា អើម៉ាគេដូន។
កណ្ដូបទាំងនោះមានស្តេចត្រួតលើវា គឺជាទេវតានៃជង្ហុកធំ ដែលតាមភាសាហេព្រើរមានឈ្មោះថា «អាបាដូន» ហើយភាសាក្រិកហៅថា «អាប៉ុលីយ៉ូន»។