Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



យ៉ូហាន 19:14

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ថ្ងៃ​នោះ​ជា​ថ្ងៃ​រៀប​ចំ​បុណ្យ​រំលង ហើយ​ប្រហែល​ជា​ថ្ងៃ​ត្រង់ លោក​មាន​ប្រសាសន៍​ទៅ​ពួក​សាសន៍​យូដា​ថា៖ «មើល៍! នេះ​ហើយ​ស្តេច​របស់​អ្នក​រាល់​គ្នា!»។

សូមមើលជំពូក ចម្លង

12 ការដាក់ឲ្យឆ្លើយតបគ្នា  

តាំង​ពី​ថ្ងៃ​ត្រង់​រហូត​ដល់​ម៉ោង​បី​រសៀល មេឃ​ងងឹត​គ្រប​ដណ្ដប់​លើ​ទឹក​ដី​នោះ​ទាំង​មូល

នៅ​ថ្ងៃ​បន្ទាប់ ក្រោយ​ថ្ងៃ​រៀបចំ​បុណ្យ ពួក​សង្គ្រាជ និង​ពួក​ផារិស៊ី​បាន​មក​ជួប​ជុំ​គ្នា នៅ​ចំពោះ​លោក​ពីឡាត់

គេ​ឆ្កាង​ព្រះ‌អង្គ​នៅ​វេលា​ម៉ោង​ប្រាំ​បួន​ព្រឹក។

លុះ​ដល់​ល្ងាច ដោយ​ព្រោះ​ថ្ងៃ​នោះ​ជា​ថ្ងៃ​រៀប​ចំ គឺ​មួយ​ថ្ងៃ​មុន​ថ្ងៃ​សប្ប័ទ

ពេល​នោះ ប្រហែល​ជា​ថ្ងៃ​ត្រង់​ហើយ ស្រាប់​តែ​មាន​ងងឹត គ្រប​ពេញ​លើ​ផែនដី រហូត​ដល់​ម៉ោង​បី​រសៀល

ថ្ងៃ​នោះ​ជា​ថ្ងៃ​រៀបចំ ហៀប​នឹង​ចូល​ថ្ងៃ​សប្ប័ទ​ហើយ។

គេ​ចូល​មក​ជិត​ព្រះ‌អង្គ ទាំងពោល​ថា៖ «សូម​ថ្វាយ​បង្គំ​ស្តេច​សាសន៍​យូដា» រួច​គេ​ក៏​ទះ​កំផ្លៀង​ព្រះ‌អង្គ។

ដូច្នេះ គេ​ក៏​បញ្ចុះ​ព្រះ‌សព​ព្រះ‌យេស៊ូវ​នៅ​ទី​នោះ ដោយ​ផ្នូរ​ក៏​នៅ​ជិត​ស្រាប់ ហើយ​ជា​ថ្ងៃ​រៀប​ចំ​បុណ្យ​របស់​សាសន៍​យូដា​ផង។

ដូច្នេះ ព្រះ‌យេស៊ូវ​ក៏​យាង​ចេញ​ទៅ​ក្រៅ ទាំង​ពាក់​ភួង​បន្លា និង​អាវ​ពណ៌​ស្វាយ​នោះ រួច​លោក​ពីឡាត់​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «មើល៍ មនុស្ស​ហ្នឹង​ហើយ!»។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម