មានបាវបម្រើរបស់សម្តេចសង្ឃម្នាក់ ជាសាច់ញាតិនឹងអ្នកដែលពេត្រុសបានកាប់ដាច់ត្រចៀក សួរថា៖ «តើខ្ញុំមិនបានឃើញអ្នកឯងនៅក្នុងសួនច្បារ ជាមួយអ្នកនោះដែរទេឬ?»
បបូរមាត់ដែលបញ្ចេញសេចក្ដីពិត នោះនឹងបានតាំងជាប់នៅជានិច្ច តែអណ្ដាតភូតភរ នោះនៅតែមួយភ្លែតទេ។
បន្តិចក្រោយមក ពួកអ្នកដែលនៅទីនោះ នាំគ្នាចូលមកជិតពេត្រុស ហើយពោលថា៖ «ប្រាកដហើយ អ្នកឯងក៏ជាម្នាក់ក្នុងចំណោមអ្នកទាំងនោះដែរ ដ្បិតសំឡេងនិយាយរបស់អ្នកឯងបង្ហាញច្បាស់ហើយ»។
បន្តិចក្រោយមក មានម្នាក់ទៀតឃើញគាត់ ក៏និយាយថា៖ «អ្នកឯងក៏ជាបក្សពួកនោះដែរ»។ តែពេត្រុសឆ្លើយថា៖ «អ្នកអើយ មិនមែនខ្ញុំទេ»។
កាលព្រះយេស៊ូវមានព្រះបន្ទូលដូច្នោះរួចហើយ ព្រះអង្គក៏ឆ្លងជ្រោះកេដ្រុនជាមួយពួកសិស្ស ហើយព្រះអង្គ និងពួកសិស្សក៏ចូលទៅក្នុងសួនច្បារមួយ។
ស៊ីម៉ូន-ពេត្រុស មានដាវមួយ ហើយគាត់ក៏ហូតមក កាប់ដាច់ត្រចៀកស្តាំរបស់បាវបម្រើសម្តេចសង្ឃម្នាក់ ឈ្មោះម៉ាលកុស។