Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



យ៉ូហាន 13:11

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះ‌អង្គ​ជ្រាប​ថា អ្នក​ណា​ដែល​នឹង​នាំ​គ្នា​មក​ចាប់​ព្រះ‌អង្គ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «អ្នក​រាល់​គ្នា​មិន​មែន​ស្អាតទាំង​អស់​គ្នា​ទេ»។

សូមមើលជំពូក ចម្លង

9 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​មិន​មែន​និយាយ​ពី​អ្នក​ទាំង​អស់​គ្នា​ទេ ខ្ញុំ​ស្គាល់​អ្នក​ដែល​ខ្ញុំ​បាន​ជ្រើស​រើស ប៉ុន្តែ ត្រូវ​តែ​បាន​សម្រេចតាម​បទ​គម្ពីរ​ដែល​ថា "អ្នក​ដែល​បរិ‌ភោគ​នំបុ័ង​ជា​មួយ​ខ្ញុំ បាន​លើក​កែង​ជើងទាស់​នឹង​ខ្ញុំ" ។

កាល​កំពុង​ទទួល​ទាន​អាហារ​ពេល​ល្ងាច​នោះ ហើយ​កាល​អារក្ស​បាន​នាំ​ចិត្ត​យូដាស-អ៊ីស្កា‌រីយ៉ុត ជា​កូន​ស៊ីម៉ូន ឲ្យ​នាំ​គេ​មក​ចាប់​ព្រះ‌អង្គ

កាល​ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​សេចក្ដី​ទាំង​នេះ​ហើយ ព្រះ‌អង្គ​មាន​ព្រះ‌ហឫ‌ទ័យ​តប់​ប្រមល់ ហើយ​ក៏​ធ្វើ​បន្ទាល់​ថា៖ «ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ក្នុង​ពួក​អ្នក​រាល់​គ្នា មាន​ម្នាក់​នឹង​នាំ​គេ​មក​ចាប់​ខ្ញុំ»។

ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា៖ «គឺ​ជា​អ្នក​ដែល​ខ្ញុំ​នឹង​ជ្រលក់​ចំណិត​នំបុ័ង​ហុច​ទៅ​ឲ្យ»។ ដូច្នេះ ព្រះ‌អង្គ​ក៏​ជ្រលក់​នំបុ័ង​មួយ​ចំណិត ហុច​ទៅ​ឲ្យ​យូដាស-អ៊ីស្កា‌រីយ៉ុត ជា​កូន​ស៊ីម៉ូន។

កាល​ទូល​បង្គំ​នៅ​ជា​មួយ​គេ ទូល​បង្គំ​បាន​រក្សា​គេ ក្នុង​ព្រះ‌នាម​ដែល​ព្រះ‌អង្គ​បាន​ប្រ​ទាន​មក​ទូល​បង្គំ។ ទូល​បង្គំ​បាន​ការ​ពារ​គេ ហើយ​គ្មាន​អ្នក​ណា​មួយ​ត្រូវ​វិនាស​ឡើយ លើក​លែង​តែ​ម្នាក់ ដែល​បាន​តម្រូវ​ឲ្យ​វិនាស​ប៉ុណ្ណោះ ដើម្បី​ឲ្យ​បាន​សម្រេច​តាម​បទ​គម្ពីរ។

ព្រះ‌យេស៊ូវ​ជ្រាប​ពី​ការ​ទាំង​ប៉ុន្មាន​ដែល​ត្រូវ​កើត​ឡើង​ដល់​ព្រះ‌អង្គ ព្រះ‌អង្គ​ក៏​យាង​ទៅ​មុខ សួរ​គេ​ថា៖ «តើ​អ្នក​រាល់​គ្នា​មក​រក​អ្នក​ណា?»។

ហើយ​ព្រះ‌អង្គ​មិន​ត្រូវ​ការ ឲ្យ​អ្នក​ណា​ធ្វើ​បន្ទាល់​ពី​អ្នក​ណា​ឡើយ ដ្បិត​ព្រះ‌អង្គ​ជ្រាប​ពី​ជម្រៅ​ចិត្ត​របស់​មនុស្ស។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម