Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



យ៉ូហាន 12:17

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

បណ្តាជន​ដែល​នៅ​ជា​មួយ​ព្រះ‌អង្គ ក៏​ធ្វើ​បន្ទាល់​ពី​ការ​ដែល​ព្រះ‌អង្គ​ហៅ​ឡាសារ​ចេញ​ពី​ផ្នូរ​មក ហើយ​ប្រោស​ឲ្យ​គាត់​រស់​ពី​ស្លាប់​ឡើង​វិញ។

សូមមើលជំពូក ចម្លង

17 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​ពួក​សាសន៍​យូដា​ចាត់​ពួក​សង្ឃ និង​ពួក​លេវី​ពី​ក្រុង​យេរូ‌សាឡិម ឲ្យ​មក​សួរ​លោក​យ៉ូហាន​ថា៖ «តើ​លោក​ជា​អ្នក​ណា?» លោក​ធ្វើ​បន្ទាល់​យ៉ាង​នេះ

លោក​យ៉ូហាន​ធ្វើ​បន្ទាល់​ថា៖ «ខ្ញុំ​បាន​ឃើញ​ព្រះ‌វិញ្ញាណ​យាង​ចុះ​ពី​លើ​មេឃ ដូច​ជា​សត្វ​ព្រាប មក​សណ្ឋិត​លើ​ព្រះ‌អង្គ។

ខ្ញុំ​បាន​ឃើញ ហើយ​ក៏​ធ្វើ​បន្ទាល់​ថា ព្រះ‌អង្គ​នេះ​ហើយ​ជា​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ​មែន»។

កាល​ពួក​សាសន៍​យូដា ដែល​នៅ​ក្នុង​ផ្ទះ​ជា​មួយ​នាង កំពុង​កម្សាន្ត​ចិត្ត​នាង ឃើញ​ម៉ារា​ក្រោក​ឡើង ហើយ​ចេញ​ទៅ​យ៉ាង​ប្រញាប់​ប្រញាល់​ដូច្នេះ គេ​ក៏​ទៅ​តាម​នាង ព្រោះ​គេ​គិត​ថា​នាង​ទៅ​យំ​នៅ​ឯ​ផ្នូរ។

ទូល​បង្គំ​ដឹង​ថា ព្រះ‌អង្គ​ទ្រង់​ព្រះ‌សណ្ដាប់​ទូល​បង្គំ​ជា‌និច្ច តែ​ដែល​ទូល​បង្គំ​ទូល​ដូច្នេះ គឺ​ដោយ​ព្រោះ​តែ​បណ្តា​ជន​ដែល​ឈរ​នៅ​ទី​នេះ ដើម្បី​ឲ្យ​គេ​ជឿ​ថា ព្រះ‌អង្គ​បាន​ចាត់​ទូល​បង្គំ​ឲ្យ​មក​មែន»។

មាន​ពួក​សាសន៍​យូដា​សន្ធឹក​ណាស់ បាន​ដឹង​ថា ព្រះ‌អង្គ​គង់​ទី​នោះ ដូច្នេះ គេ​ក៏​នាំ​គ្នា​មក តែ​មិន​មែន​ដោយ​ព្រោះ​ព្រះ‌យេស៊ូវ​ប៉ុណ្ណោះ គឺ​ចង់​ឃើញ​ឡាសារ ដែល​ព្រះ‌អង្គ​ប្រោស​ឲ្យ​រស់​ពី​ស្លាប់​ឡើង​វិញ​ថែម​ទៀត​ផង។

អ្នក​ដែល​ឃើញ បាន​ធ្វើ​បន្ទាល់ ហើយ​បន្ទាល់​របស់​អ្នក​នោះ​ពិត​ប្រាកដ​មែន អ្នក​នោះ​ដឹង​ថា ខ្លួន​និយាយ​សេចក្ដី​ពិត ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ជឿ​ដែរ។

សិស្ស​នេះ​ហើយ ដែល​ធ្វើ​បន្ទាល់​ពី​ហេតុ‌ការណ៍​ទាំង​នេះ ព្រម​ទាំង​បាន​កត់ត្រា​ទុក​មក​ផង យើង​ដឹង​ថា​បន្ទាល់​របស់​គាត់ ពិតជា​ត្រឹម​ត្រូវ​មែន។

ចាប់​តាំង​ពី​គ្រា​លោក​យ៉ូហាន​ធ្វើ​ពិធី​ជ្រមុជ​ទឹក រហូត​ដល់​ថ្ងៃ​ដែល​ព្រះ​បាន​លើក​ព្រះ‌អង្គ​ឡើង​ពី​យើង​ទៅ នោះ​ត្រូវ​ឲ្យ​មាន​ម្នាក់​ទៀត​ធ្វើ​បន្ទាល់​ជា‌មួយ​យើង អំពី​ព្រះ‌អង្គ​ដែល​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ»។

យើង​ខ្ញុំ​ជា​បន្ទាល់​អំពី​ហេតុ‌ការណ៍​ទាំងនេះ ហើយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ដែល​ព្រះ​បាន​ប្រទាន​ដល់​អស់​អ្នក​ដែល​ស្តាប់​បង្គាប់​ព្រះ‌អង្គ ក៏​ជា​បន្ទាល់​ពី​ហេតុការ​ណ៍​ទាំង​នេះ​ដែរ»។

យ៉ូហាន​បាន​ធ្វើ​បន្ទាល់​ប្រាប់​តាម​ព្រះ‌បន្ទូល​របស់​ព្រះ និង​បន្ទាល់​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ គឺ​ពី​គ្រប់​ទាំង​សេចក្ដី​ដែល​លោក​បាន​ឃើញ។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម