ក៏មិនយល់ថា បើមនុស្សម្នាក់ស្លាប់ជំនួសបណ្តាជននេះ នោះមានប្រយោជន៍ជាង ដើម្បីកុំឲ្យសាសន៍ទាំងមូលត្រូវវិនាស»។
ប្រសិនបើភ្នែកស្តាំរបស់អ្នក នាំឲ្យអ្នកប្រព្រឹត្តអំពើបាប ចូរខ្វេះវាចេញ ហើយបោះចោលទៅ ដ្បិតដែលបាត់បង់អវយវៈណាមួយ នោះប្រសើរជាងរូបកាយទាំងមូលត្រូវបោះទៅក្នុងនរក។
ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «គឺសេចក្តីនេះហើយ ដែលបានចែងទុកមក គឺថា ព្រះគ្រីស្ទត្រូវរងទុក្ខលំបាក ហើយនៅថ្ងៃទីបី ព្រះអង្គនឹងរស់ពីស្លាប់ឡើងវិញ
បើយើងទុកឲ្យធ្វើតែយ៉ាងដូច្នេះ មនុស្សទាំងអស់នឹងជឿតាមគាត់ ហើយសាសន៍រ៉ូមនឹងមកចាប់យកទាំងស្រុក និងជាតិយើងផង!»។
គឺលោកកៃផានេះហើយ ដែលទូន្មានពួកសាសន៍យូដាថា ដែលមនុស្សម្នាក់ស្លាប់ជំនួសប្រជាជន នោះមានប្រយោជន៍ជាជាង ។
តាំងពីពេលនោះ មក លោកពីឡាត់រកវិធីនឹងដោះលែងព្រះអង្គ តែពួកសាសន៍យូដាស្រែកឡើងថា៖ «បើលោកដោះលែងអ្នកនេះ លោកមិនមែនជាសម្លាញ់របស់សេសារទេ ព្រោះអ្នកណាដែលតាំងខ្លួនធ្វើជាស្តេច ក្បត់នឹងសេសារហើយ»។
ហើយហេតុអ្វីក៏មិននិយាយថា ចូរយើងប្រព្រឹត្តការអាក្រក់ទៅ ដើម្បីឲ្យការល្អកើតចេញមក ដូចអ្នកខ្លះនិយាយបង្កាច់យើង ថាយើងនិយាយដូច្នោះ? គេនិយាយបង្កាច់ដូច្នោះ សមនឹងទទួលទោសហើយ។