លោកយ៉ូស្វេបានហៅពួកគេមកសួរថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាបញ្ឆោតយើង ដោយពោលថា "យើងខ្ញុំនៅឆ្ងាយពីលោកណាស់" ដែលតាមពិត អ្នករាល់គ្នារស់នៅក្នុងចំណោមពួកយើងដូច្នេះ?
លុះព្រឹកឡើង ស្រាប់តែឃើញថាជានាងលេអា លោកយ៉ាកុបពោលទៅកាន់លោកឡាបាន់ថា៖ «ម្តេចបានជាលោកឪពុកធ្វើដាក់ខ្ញុំដូច្នេះ? តើខ្ញុំបម្រើលោកឪពុកមិនមែនដើម្បីឲ្យបាននាងរ៉ាជែលទេឬ? ហេតុអ្វីបានជាលោកឪពុកបញ្ឆោតខ្ញុំ?»
ប៉ុន្តែ ខ្ញុំខ្លាចក្រែងគំនិតរបស់អ្នករាល់គ្នា បានវង្វេងចេញពីចិត្តស្មោះត្រង់ និងចិត្តបរិសុទ្ធចំពោះព្រះគ្រីស្ទ ដូចជាសត្វពស់បានបញ្ឆោតនាងអេវ៉ា ដោយឧបាយកលរបស់វានោះដែរ។
លុះផុតបីថ្ងៃ ក្រោយពីបានតាំងសញ្ញាជាមួយគេមក គេក៏ឮថា អ្នកទាំងនោះជាអ្នកជិតខាង ដែលនៅក្នុងស្រុកនោះក្នុងចំណោមពួកគេ។
ប៉ុន្ដែ កាលអ្នកស្រុកគីបៀនបានឮពីការដែលលោកយ៉ូស្វេបានធ្វើចំពោះក្រុងយេរីខូរ និងក្រុងអៃយ
គេបានមកជួបលោកយ៉ូស្វេក្នុងជំរំនៅគីលកាល ហើយនិយាយទៅកាន់លោក និងទៅកាន់ពួកអ៊ីស្រាអែលថា៖ «យើងខ្ញុំបានមកពីស្រុកឆ្ងាយ ដូច្នេះ សូមលោកតាំងសញ្ញាជាមួយយើងខ្ញុំផង»។