នោះអ្នករាល់គ្នាត្រូវស្ទុះចេញពីកន្លែងដែលបង្កប់ខ្លួន ហើយចូលទៅចាប់យកទីក្រុង ដ្បិតព្រះយេហូវ៉ាជាព្រះរបស់អ្នក នឹងប្រគល់ក្រុងនោះមកក្នុងកណ្ដាប់ដៃរបស់អ្នក។
ណាម៉ាន់ជាមេទ័ពរបស់ស្តេចស៊ីរី លោកជាអ្នកធំនៅចំពោះចៅហ្វាយ ក៏មានយសខ្ពស់ ដោយព្រោះព្រះយេហូវ៉ាបានប្រោសឲ្យពួកស៊ីរីមានជ័យជម្នះ ដោយសារលោក លោកក៏ជាមនុស្សខ្លាំងពូកែដែរ តែកើតរោគឃ្លង់ ។
ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកយ៉ូស្វេថា៖ «កុំភ័យខ្លាច ហើយកុំស្រយុតចិត្តឡើយ ចូរក្រោកឡើង នាំយកពួកអ្នកច្បាំងទាំងអស់ទៅជាមួយ ហើយឡើងទៅក្រុងអៃយចុះ។ មើល៍ យើងបានប្រគល់ស្តេចក្រុងអៃយ ប្រជាជន ទីក្រុង និងស្រុករបស់ស្តេច មកក្នុងកណ្ដាប់ដៃរបស់អ្នកហើយ។
ដូច្នេះ ពួកគេនឹងចេញមកដេញតាមយើង រហូតទាល់តែយើងបានទាក់ទាញពួកគេឲ្យចេញឆ្ងាយពីទីក្រុង ដ្បិតពួកគេនឹងគិតថា ពួកយើងបាក់ទ័ពរត់នៅមុខពួកគេ ដូចលើកមុនទៀត។ ដូច្នេះ ពេលយើងរត់នៅមុខពួកគេ
កាលណាអ្នករាល់គ្នាយកទីក្រុងបានហើយ ត្រូវដុតទីក្រុងនោះឲ្យឆេះឡើង។ អ្នករាល់គ្នាត្រូវធ្វើតាមព្រះបន្ទូលរបស់ព្រះយេហូវ៉ា។ មើល៍ ខ្ញុំបានបង្គាប់អ្នករាល់គ្នាហើយ»។
ដាវីឌក៏ទូលសួរដល់ព្រះយេហូវ៉ាម្តងទៀត ហើយព្រះអង្គមានព្រះបន្ទូលឆ្លើយថា៖ «ចូររៀបចំចុះទៅកៃឡាចុះ ដ្បិតយើងនឹងប្រគល់ពួកភីលីស្ទីននោះ មកក្នុងកណ្ដាប់ដៃឯងហើយ»។