Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



យ៉ូស្វេ 8:33

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពួក​អ៊ីស្រា‌អែល​ទាំង​អស់ ទាំង​ពួក​អ្នក​ប្រទេស​ក្រៅ ទាំង​ពួក​អ្នក​ស្រុក ព្រម​ទាំង​ពួក​ចាស់​ទុំ ពួកនាយក និង​ពួក​ចៅ‌ក្រម នាំគ្នា​ឈរ​សង​ខាង​ហិប នៅ​មុខ​ពួក​លេវី​ជា​សង្ឃ ដែល​សែង​ហិប​នៃ​សេចក្ដី​សញ្ញា​របស់​ព្រះ‌យេហូវ៉ា ពួក​គេ​ពាក់​កណ្ដាល​ឈរ​ខាង​ភ្នំ​កេរិស៊ីម ពាក់​កណ្ដាល​ទៀត​ឈរ​ខាង​ភ្នំ​អេបាល ដូច​លោក​ម៉ូសេ​ជា​អ្នក​បម្រើ​របស់​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​ពីដំបូង ដើម្បី​ឲ្យ​ពរ​ប្រជា‌ជន​អ៊ីស្រា‌អែល។

សូមមើលជំពូក ចម្លង

22 ការដាក់ឲ្យឆ្លើយតបគ្នា  

គឺ​មាន​ច្បាប់​តែ​មួយ​ប៉ុណ្ណោះ​សម្រាប់​អ្នក​ស្រុក និង​ពួក​អ្ន​ក​ស្រុក​ក្រៅ​ដែល​រស់​នៅ​ជា‌មួយ​អ្នក​រាល់​គ្នា»។

ត្រូវ​មាន​ច្បាប់​តែ​មួយ​ប៉ុណ្ណោះ សម្រាប់​ទាំង​អ្នក​ស្នាក់​នៅ និង​អ្នក​ស្រុក​ផង ដ្បិត​យើង​នេះ​គឺ​យេហូវ៉ា ជា​ព្រះ​របស់​អ្នក​រាល់​គ្នា»។

នៅ​ក្នុង​ក្រុម​ជំនុំ ត្រូវ​មាន​ច្បាប់​តែ​មួយ​សម្រាប់​អ្នក​រាល់​គ្នា និង​សម្រាប់​អ្នក​ប្រទេស​ក្រៅ​ដែល​ស្នាក់​នៅ​ជា‌មួយ​អ្នក​រាល់​គ្នា ជា​ច្បាប់​គ្រប់​ជំនាន់​ត​ទៅ។ អ្នក​រាល់​គ្នា និង​អ្នក​ប្រទេស​ក្រៅ​នឹង​បាន​ដូច​គ្នា នៅ​ចំពោះ​ព្រះ‌យេហូវ៉ា។

ត្រូវ​ឲ្យ​មាន​បញ្ញត្តិ​តែ​មួយ និង​ច្បាប់​តែ​មួយ​សម្រាប់​អ្នក​រាល់​គ្នា និង​អ្នក​ប្រទេស​ក្រៅ ដែល​រស់​នៅ​ជា‌មួយ​អ្នក​រាល់គ្នា»។

ត្រូវ​មាន​ច្បាប់​តែ​មួយ​សម្រាប់​អ្នក​ណា​ដែល​ធ្វើ​ការ​ខុស​ដោយ​ឥត​ដឹង ទោះ​បើ​ជា​អ្នក​កើត​នៅ​ក្នុង​កូន​ចៅ​អ៊ីស្រា‌អែល ឬ​ជា​អ្នក​ប្រទេស​ក្រៅ ដែល​ស្នាក់​នៅ​ជា‌មួយ​ក្តី

បុព្វ‌បុរស​របស់​យើង​ថ្វាយ​បង្គំ​នៅ​លើ​ភ្នំ​នេះ តែ​ពួក​លោក​ថា កន្លែង​ដែល​មនុស្ស​ត្រូវ​ថ្វាយ​បង្គំ គឺ​នៅ​ក្រុង​យេរូ‌សាឡិម»។

កាល​ណា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក បាន​នាំ​អ្នក​ចូល​ទៅ​ក្នុង​ស្រុក​ដែល​អ្នក​ត្រូវ​ទៅ​ចាប់​យក នោះ​ត្រូវ​ឲ្យ​ប្រកាស​ព្រះ‌ពរ​ពី​លើ​ភ្នំ​កេរិស៊ីម និង​បណ្ដា‌សា​ពី​លើ​ភ្នំ​អេបាល។

ត្រូវ​ប្រមូល​ប្រជា‌ជន ទាំង​ប្រុស ទាំង​ស្រី ទាំង​កូន​ក្មេង ទាំង​ពួក​អ្នក​ប្រទេស​ក្រៅ​ដែល​រស់​នៅ​ក្នុង​ទី​ក្រុង​ជាមួយ​អ្នក ដើម្បី​ឲ្យ​គេ​បាន​ឮ ហើយ​រៀន​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ទាំង​ប្រយ័ត្ន​នឹង​ប្រព្រឹត្ត​តាម​អស់​ទាំង​ពាក្យ​ក្នុង​ក្រឹត្យ‌វិន័យ​នេះ

លោក​ម៉ូសេ​បង្គាប់​ពួក​លេវី ដែល​សែង​ហិប​នៃ​សេចក្ដី‌សញ្ញា​របស់​ព្រះ‌យេហូវ៉ា​ថា៖

លោក​ម៉ូសេ​បាន​សរ​សេរ​ក្រឹត្យ‌វិន័យ​នេះ ហើយ​ប្រគល់​ជូន​ពួក​សង្ឃ ជា​កូន​ចៅ​លេវី ដែល​គេ​សែង​ហិប​នៃ​សេចក្ដី‌សញ្ញា​របស់​ព្រះ‌យេហូវ៉ា និងជូន​ពួក​ចាស់‌ទុំ​នៃ​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់។

លោក​យ៉ូស្វេ​បាន​កោះ​ហៅ​ពួក​អ៊ីស្រា‌អែល​ទាំង​អស់ ពួក​ចាស់​ទុំ ពួក​មេដឹក​នាំ ពួក​ចៅ‌ក្រម និង​ពួក​នាយករបស់​គេ​ឲ្យ​មក ហើយ​មាន​ប្រសាសន៍ទៅ​គេ​ថា៖ «ឥឡូវ​នេះ ខ្ញុំ​មាន​វ័យ​ចាស់​ជរា​ហើយ

លោក​យ៉ូស្វេ​បាន​ប្រមូល​កុល‌សម្ព័ន្ធ​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់ ឲ្យ​មក​ជួប​ជុំ​គ្នា​នៅ​ស៊ីគែម ហើយ​កោះ​ហៅ​ពួក​ចាស់​ទុំ ពួក​មេ ពួក​ចៅ‌ក្រម និង​ពួក​នាយក​នៃ​សាសន៍​អ៊ីស្រា‌អែល​ឲ្យ​មក រួច​គេ​ក៏​មក​ជួប​ជុំ​គ្នា​នៅ​ចំពោះ​ព្រះ។

ដូច្នេះ ពេល​ប្រជា‌ជន​ចេញ​ពី​ជំរំ ដើម្បី​ឆ្លង​ទន្លេ​យ័រដាន់ មាន​ទាំង​ពួក​សង្ឃ​សែង​ហិប​នៃ​សេចក្ដី​សញ្ញា​នៅ​ខាង​មុខ​ប្រជា‌ជន

ហើយ​បង្គាប់​ប្រជា‌ជន​ថា៖ «កាល​ណា​អ្នក​រាល់​គ្នា​ឃើញ​ហិប​នៃ​សេចក្ដី​សញ្ញារបស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ដែល​ពួក​លេវី​ជា​សង្ឃ​សែង​ទៅ អ្នក​រាល់​គ្នា​ត្រូវ​ចេញ​ពី​ទី​កន្លែង​របស់​អ្នក ហើយ​ដើរ​ទៅ​តាម​ហិប​នោះ​ទៅ

លោក​យ៉ូស្វេមាន​ប្រសាសន៍​ទៅកាន់​ពួក​សង្ឃ​ថា៖ «ចូរ​លើក​យក​ហិប​នៃ​សេចក្ដី​សញ្ញា​ឆ្លង​ទៅ​មុន​ប្រជា‌ជន​ទៅ»។ ដូច្នេះ គេ​ក៏​លើក​យក​ហិប​នៃ​សេចក្ដី​សញ្ញា ហើយ​ទៅ​មុន​ប្រជា‌ជន។

ពួក​សង្ឃ​ដែល​សែង​ហិប នាំ​គ្នា​ឈរ​នៅ​កណ្ដាល​ទន្លេ​យ័រដាន់ រហូត​ដល់​គ្រប់​ទាំង​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​ឲ្យ​លោក​យ៉ូស្វេ​ប្រាប់​ប្រជា‌ជន​បាន​សម្រេច​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​លោក​ម៉ូសេ​បាន​បង្គាប់​មក​លោក​យ៉ូស្វេ។ ប្រជា‌ជន​នាំ​គ្នា​ឆ្លងយ៉ាង​ប្រញាប់‌ប្រញាល់។

កាល​ពួក​សង្ឃ​ដែល​សែង​ហិប​នៃ​សេចក្ដី​សញ្ញា​របស់​ព្រះ‌យេហូវ៉ា បាន​ឡើង​ពី​កណ្ដាល​ទន្លេ​យ័រដាន់​មក ហើយ​ដាក់​បាត​ជើង​ជាន់​នៅ​លើ​ដី​គោកភ្លាម ទឹក​ទន្លេ​យ័រដាន់ក៏​ហូរ​ទម្លាក់​មក​តាម​កន្លែង​ធម្មតា​វិញ គឺ​លិច​មាត់​ច្រាំង​ទាំង​អស់​ដូច​ពី​មុន។

លោក​យ៉ូស្វេ​ជា​កូន​របស់​លោក​នុន​ហៅ​ពួក​សង្ឃ​មក មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «ចូរ​យក​ហិប​នៃ​សេចក្ដី​សញ្ញា ហើយ​ឲ្យ​សង្ឃ​ប្រាំពីរ​រូប​កាន់​ត្រែ​ស្នែង​ចៀម​ប្រាំ​ពីរ ដើរ​នាំ​មុខ​ហិប​របស់​ព្រះ‌យេហូវ៉ា​ទៅ»។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម