ពួកអ៊ីស្រាអែលបានយកតែហ្វូងសត្វ និងរបស់ទាំងប៉ុន្មាននៅក្រុងនោះ ទុកជាជ័យភណ្ឌសម្រាប់ខ្លួនប៉ុណ្ណោះ តាមព្រះបន្ទូលដែលព្រះយេហូវ៉ាបានបង្គាប់មកលោកយ៉ូស្វេ។
ដ្បិតអស់ទាំងសត្វនៅក្នុងព្រៃ សុទ្ធតែជារបស់យើង ព្រមទាំងសត្វទាំងប៉ុន្មាននៅលើភ្នំទាំងពាន់ផង។
មាស ប្រាក់ លង្ហិន ដែក ស៊ីវិឡាត និងសំណ
«ចូរអ្នក និងសង្ឃអេលាសារ ព្រមទាំងពួកមេក្នុងវង្សានុវង្សនៃក្រុមជំនុំ រាប់ចំនួនជ័យភណ្ឌដែលរឹបអូសបាន គឺទាំងមនុស្ស ទាំងសត្វ
តើខ្ញុំគ្មានច្បាប់នឹងចាត់ចែងអ្វីដែលជារបស់ខ្ញុំ តាមបំណងចិត្តរបស់ខ្ញុំទេឬ? ឬមួយអ្នកច្រណែនព្រោះតែខ្ញុំមានចិត្តសប្បុរស?"
ប៉ុន្ដែ ហ្វូងសត្វទាំងប៉ុន្មាន និងរបស់របរនៅក្រុងទាំងនោះ យើងបានយកទុកសម្រាប់ខ្លួនយើងវិញ។
ស្ដេចទាំងនោះនាំពលទ័ពទាំងប៉ុន្មានរបស់ខ្លួនចេញមក មានគ្នាសន្ធឹកដូចគ្រាប់ខ្សាច់នៅមាត់សមុទ្រ មានទាំងសេះ និងរទេះចម្បាំងយ៉ាងច្រើនអនេក។
ដូច្នេះ ត្រូវប្រព្រឹត្តចំពោះក្រុងអៃយ និងស្តេចរបស់គេ ដូចអ្នកបានប្រព្រឹត្តចំពោះក្រុងយេរីខូរ និងស្តេចរបស់គេដែរ។ ប៉ុន្ដែ អ្នកអាចយករបស់ទ្រព្យ និងហ្វូងសត្វ ទុកសម្រាប់អ្នករាល់គ្នាជាជ័យភណ្ឌបាន។ ចូរបង្កប់ទ័ពវាយឆ្មក់ពីខាងក្រោយទីក្រុងចុះ»។
ដូច្នេះ លោកយ៉ូស្វេបានដុតក្រុងអៃយ ឲ្យទៅជាគំនរខូចបង់រហូតតទៅ ហើយនៅស្ងាត់ជ្រងំដរាបដល់សព្វថ្ងៃ។