Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



យ៉ូស្វេ 8:21

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

កាល​លោក​យ៉ូស្វេ និង​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​ឃើញ​ថា ទ័ព​ឆ្មក់​ចាប់​យក​ទី​ក្រុង​បាន​ហើយ ហើយ​មាន​ផ្សែង​ហុយ​ឡើង​ដូច្នេះ គេ​ក៏​បក​ក្រោយ វាយ​ប្រហារ​ពួក​ក្រុង​អៃយ​វិញ។

សូមមើលជំពូក ចម្លង

4 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​យ៉ូអាប់​បាន​ឃើញ​ថា គេ​ព័ទ​ច្បាំង​លោក​ពី​ខាង​មុខ​ខាង​ក្រោយ​ដូច្នោះ លោក​ក៏​រើស​យក​ពួក​ជ្រើស‌រើស​ក្នុង​ពួក​អ៊ីស្រា‌អែល ចាត់​ឲ្យ​ទៅ​តម្រៀប​គ្នា ត​នឹង​ពួក​ស៊ីរី។

កាល​ព្រះ​បាទ​អ័ដូនី-សេដិក​ជា​ស្តេច​ក្រុង​យេរូ‌សាឡិមបាន​ឮ​ថា លោក​យ៉ូស្វេ​បាន​វាយ​យក​ក្រុង​អៃយ ព្រម​ទាំង​បំផ្លាញ​អស់​គ្មាន​សល់ ដោយ​ប្រព្រឹត្ត​ចំពោះ​ក្រុង​អៃយ និង​ស្តេច​របស់​គេ ដូច​លោក​បាន​ប្រព្រឹត្ត​ចំពោះ​ក្រុង​យេរីខូរ និង​ស្តេច​របស់​គេ​ដែរ ហើយ​ថា អ្នក​ក្រុង​គីបៀន​បាន​ចង​ស្ពាន​មេត្រី​ជាមួយពួក​អ៊ីស្រា‌អែល ក៏​នៅ​ក្នុង​ចំណោម​ពួក​គេ

ដូច្នេះ កាល​ពួក​ក្រុង​អៃយ​ងាក​បែរ​មើល​ទៅ​ក្រោយ ឃើញ​ផ្សែង​ហុយ​ឡើង​ពី​ទី​ក្រុងទៅ​លើ​មេឃ នោះ​គេ​គ្មាន​កម្លាំង​នឹង​រត់​ទៅ​ខាង​នេះ ឬ​ខាង​នោះ​ឡើយ ដ្បិត​ពួក​អ៊ីស្រា‌អែល​ដែល​រត់​ទៅ​ទី​រហោ‌ស្ថាន បាន​បក​ក្រោយ​ទាស់​នឹង​ពួក​អ្នក​ដែល​ដេញ​តាម​ខ្លួន​វិញ។

ទ័ព​ឆ្មក់​ដែល​ដុត​ទី​ក្រុង​ក៏​ចេញ​មក​ទាស់​នឹង​ទ័ព​របស់​ក្រុង​អៃយ​ដែរ គឺ​គេ​ស្ថិត​នៅ​កណ្ដាល​ពួក​អ៊ីស្រា‌អែល ដែល​ខ្លះ​វាយ​ផ្ទប់​ពី​ខាង​ណេះ ខ្លះ​វាយ​ផ្ទប់​ពីខាង​ណោះ។ ពួក​អ៊ីស្រា‌អែល​បាន​ប្រហារ​ពួក​គេ​រហូត​ទាល់​តែ​ស្លាប់​អស់​គ្មាន​សល់ ក៏​គ្មាន​អ្នក​ណា​ម្នាក់​រត់​រួច​ឡើយ។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម