យ៉ូស្វេ 8:13ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ដូច្នេះ គេក៏បានបោះទ័ពតាមកន្លែងរៀងខ្លួន គឺទីតាំងទ័ពធំដែលនៅខាងជើងទីក្រុង និងកម្លាំងការពារទ័ពជួរខាងក្រោយ នៅខាងលិចទីក្រុង។ យប់នោះ លោកយ៉ូស្វេស្នាក់នៅកណ្ដាលជ្រលងភ្នំ។ សូមមើលជំពូក |
កាលស្តេចក្រុងអៃយបានឃើញដូច្នេះ ពួកអ្នកក្រុងទាំងអស់គ្នាក៏ប្រញាប់ប្រញាល់ក្រោកពីព្រលឹម ហើយស្តេច និងប្រជារាស្ត្ររបស់ស្ដេចទាំងអស់ ក៏ចេញទៅកាន់កន្លែងដែលបានកំណត់ទុកជាមុន ដើម្បីច្បាំងនឹងពួកអ៊ីស្រាអែលនៅទល់មុខវាលអារ៉ាបា ឥតដឹងថាមានពលទ័ពបង្កប់ទាស់នឹងគេ នៅខាងក្រោយទីក្រុងទេ។