លោកយ៉ូស្វេឲ្យអំបូរផ្សេងៗក្នុងកុលសម្ព័ន្ធយូដាចូលមក ហើយប៉ះចំលើអំបូរសេរ៉ាស។ លោកឲ្យអំបូរសេរ៉ាសចូលមកតាមគ្រួសារ ហើយប៉ះចំលើក្រុមគ្រួសារសាប់ឌី។
បន្ទាប់មក ប្អូនរបស់វាដែលមានអំបោះក្រហមនៅដៃក៏កើតចេញមក ហើយគេដាក់ឈ្មោះកូននោះថា "សេរ៉ាស" ។
អំបូសេរ៉ាស ជាពូជពង្សរបស់សេរ៉ាស អំបូរសូល ជាពូជពង្សរបស់សូល។
កូនចៅរបស់យូដាតាមពូជអំបូររបស់គេមាន អំបូរសេឡា ជាពូជពង្សរបស់សេឡា អំបូរពេរេស ជាពូជពង្សរបស់ពេរេស អំបូរសេរ៉ាស ជាពូជពង្សរបស់សេរ៉ាស។
លោកយ៉ូស្វេក្រោកពីព្រលឹម នាំពួកអ៊ីស្រាអែលចូលមកតាមកុលសម្ព័ន្ធ ហើយប៉ះចំលើកុលសម្ព័ន្ធយូដា។
បន្ទាប់មក លោកឲ្យក្រុមគ្រួសារសាប់ឌីចូលមកម្នាក់ម្តងៗ ប៉ះលើអេកានជាកូនកើមី ដែលកើមីជាកូនសាប់ឌី សាប់ឌីជាកូនសេរ៉ាស ក្នុងកុលសម្ព័ន្ធយូដា។