យ៉ូស្វេ 7:15ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦អ្នកណាដែលយើងត្រូវចាប់ ដោយព្រោះបានយករបស់ដែលសម្រាប់បំផ្លាញ អ្នកនោះនឹងត្រូវដុតទៅក្នុងភ្លើងជាមួយអ្វីៗដែលអ្នកនោះមាន ដោយព្រោះគេបានប្រព្រឹត្តរំលងសេចក្ដីសញ្ញារបស់ព្រះយេហូវ៉ា ហើយបានប្រព្រឹត្តការចម្កួតក្នុងពួកអ៊ីស្រាអែល"»។ សូមមើលជំពូក |
យើងនឹងយកមនុស្សដប់នាក់ ក្នុងចំណោមមួយរយនាក់ ហើយមួយរយនាក់ ក្នុងចំណោមមួយពាន់នាក់ និងមួយពាន់នាក់ ក្នុងចំណោមមួយម៉ឺននាក់ ពីគ្រប់ទាំងកុលសម្ព័ន្ធអ៊ីស្រាអែល ដើម្បីទៅរកស្បៀងអាហារសម្រាប់ពលទ័ព ដែលនឹងចេញទៅប្រដៅពួកគីបៀររបស់ពួកបេនយ៉ាមីន ដោយព្រោះអំពើដ៏យង់ឃ្នងទាំងប៉ុន្មាន ដែលគេបានប្រព្រឹត្តក្នុងពួកអ៊ីស្រាអែល»។