យ៉ូស្វេ 5:5ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ប្រជាជនទាំងអស់ដែលចេញមក សុទ្ធតែបានទទួលពិធីកាត់ស្បែកគ្រប់ៗគ្នា ប៉ុន្ដែ ប្រជាជនទាំងប៉ុន្មានដែលកើតតាមផ្លូវនៅទីរហោស្ថាន ក្រោយពេលចេញពីស្រុកអេស៊ីព្ទ មិនទាន់បានទទួលពិធីកាត់ស្បែកនៅឡើយទេ។ សូមមើលជំពូក |
ដ្បិតប្រជាជនអ៊ីស្រាអែលបានដើរក្នុងទីរហោស្ថានរយៈពេលសែសិបឆ្នាំ រហូតទាល់តែពួកគេគ្រប់គ្នា គឺអ្នកចម្បាំងដែលចេញមកពីស្រុកអេស៊ីព្ទស្លាប់អស់ ព្រោះគេមិនបានស្តាប់តាមព្រះសូរសៀងរបស់ព្រះយេហូវ៉ា។ ព្រះយេហូវ៉ាបានស្បថនឹងគេថា មិនឲ្យគេឃើញស្រុកដែលព្រះអង្គបានស្បថនឹងបុព្វបុរសរបស់គេ ថានឹងឲ្យមកយើងឡើយ ជាស្រុកដែលមានទឹកដោះ និងទឹកឃ្មុំហូរហៀរ។