នៅថ្ងៃក្រោយបុណ្យរំលង គឺនៅថ្ងៃនោះឯង ពួកគេបរិភោគផលរបស់ស្រុកនោះ គឺជានំឥតដំបែ និងគ្រាប់ស្រូវលីង។
អ្នករាល់គ្នាមិនត្រូវបរិភោគនំបុ័ង ស្រូវលីង ឬអង្ករថ្មី រហូតដល់ថ្ងៃនេះឯង ទាល់តែបានយកតង្វាយមកថ្វាយព្រះរបស់អ្នកសិន នេះហើយជាច្បាប់សម្រាប់អ្នករាល់គ្នា នៅគ្រប់ទីកន្លែងដែលនឹងតាំងទីលំនៅ នៅអស់កល្បជានិច្ច ដល់អស់ទាំងតំណតរៀងទៅ»។
ហើយនៅថ្ងៃដប់ប្រាំក្នុងខែនោះដែរ ជាបុណ្យនំបុ័ងឥតដំបែរបស់ព្រះយេហូវ៉ា អ្នករាល់គ្នាត្រូវបរិភោគនំបុ័ងឥតដំបែគ្រប់ប្រាំពីរថ្ងៃ។
ហើយកាលណាអ្នករាល់គ្នាបរិភោគនំប៉័ងរបស់ស្រុកនោះ អ្នករាល់គ្នាត្រូវញែកមួយចំណែកថ្វាយព្រះយេហូវ៉ា។
កាលប្រជាជនអ៊ីស្រាអែលបោះជំរំនៅគីលកាល គេបាននាំគ្នាធ្វើពិធីបុណ្យរំលងនៅល្ងាចថ្ងៃទីដប់បួនក្នុងខែនោះ ក្នុងវាលទំនាបក្រុងយេរីខូរ។
ចាប់តាំងពីថ្ងៃដែលពួកគេបរិភោគផលរបស់ស្រុកនោះមក នំម៉ាណាលែងធ្លាក់មកទៀតហើយ។ ដូច្នេះ ប្រជាជនអ៊ីស្រាអែលលែងមាននំម៉ាណាទៀត ហើយនៅឆ្នាំនោះ គេបរិភោគផលរបស់ស្រុកកាណានវិញ។