យ៉ូស្វេ 3:16ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦នោះស្រាប់តែទឹកដែលហូរចុះពីលើមកក៏ឈប់នៅនឹង ឡើងជាគំនរពីចម្ងាយ ត្រង់ក្រុងអាដាំ ដែលនៅជិតសារថាន ចំណែកឯទឹកដែលហូរចុះទៅសមុទ្រអារ៉ាបា គឺសមុទ្រអំបិល ក៏ហូររីងអស់ទៅ។ ពេលនោះ ប្រជាជនក៏នាំគ្នាឆ្លងនៅទល់មុខក្រុងយេរីខូរ។ សូមមើលជំពូក |
ពេលយើងមកដល់ ហេតុអ្វីបានជាគ្មានអ្នកណាមួយសោះ? ពេលយើងហៅ ហេតុអ្វីបានជាគ្មានអ្នកណាឆ្លើយតប? តើដៃរបស់យើងរួញខ្លីជួយលោះអ្នកមិនបានឬ? តើយើងគ្មានអំណាចនឹងរំដោះឲ្យរួចទេឬ? ពេលណាយើងគំរាម នោះសមុទ្រក៏រីងស្ងួត ហើយទន្លេហួតហែងដែរ ត្រីក៏ធុំស្អុយ ដោយគ្មានទឹក ហើយស្លាប់ទៅដោយស្រេក។
កាលពួកស្តេចទាំងប៉ុន្មានរបស់សាសន៍អាម៉ូរី ដែលនៅខាងលិចទន្លេយ័រដាន់ និងស្តេចទាំងប៉ុន្មានរបស់សាសន៍កាណាន ដែលនៅក្បែរសមុទ្រ បានឮថា ព្រះយេហូវ៉ាបានធ្វើឲ្យទឹកទន្លេយ័រដាន់រីងស្ងួត នៅមុខប្រជាជនអ៊ីស្រាអែល រហូតទាល់តែគេបានឆ្លងផុត ស្ដេចទាំងនោះបាក់ទឹកចិត្ត ហើយគ្មានវិញ្ញាណនៅក្នុងខ្លួនទៀតឡើយ ដោយព្រោះខ្លាចប្រជាជនអ៊ីស្រាអែល។