យ៉ូស្វេ 24:31ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦សាសន៍អ៊ីស្រាអែលបានគោរពបម្រើព្រះយេហូវ៉ា អស់មួយជីវិតរបស់លោកយ៉ូស្វេ និងជីវិតរបស់ពួកចាស់ទុំ ដែលរស់នៅក្រោយលោក ជាពួកអ្នកបានស្គាល់អស់ទាំងការដែលព្រះយេហូវ៉ាបានធ្វើសម្រាប់ពួកអ៊ីស្រាអែល។ សូមមើលជំពូក |
រួចព្រះបាទយ៉ូសៀស ទ្រង់ដកយកអស់ទាំងរបស់គួរស្អប់ខ្ពើមចេញពីស្រុកទាំងប៉ុន្មាន ដែលជារបស់ពួកកូនចៅអ៊ីស្រាអែល ហើយក៏បង្គាប់ឲ្យអស់អ្នកដែលនៅស្រុកអ៊ីស្រាអែល គោរពដល់ព្រះយេហូវ៉ា ជាព្រះនៃគេ ដូច្នេះ នៅអស់រវាងព្រះជន្មទ្រង់ នោះគេមិនបានបែរចេញពីការគោរពតាមព្រះយេហូវ៉ា ជាព្រះនៃបុព្វបុរសគេឡើយ។
ដ្បិតខ្ញុំដឹងថា ក្រោយខ្ញុំបានស្លាប់ទៅ អ្នករាល់គ្នានឹងបង្ខូចខ្លួន ហើយងាកចេញពីផ្លូវដែលខ្ញុំបានបង្គាប់អ្នករាល់គ្នា។ នៅថ្ងៃខាងមុខ សេចក្ដីអាក្រក់នឹងធ្លាក់មកលើអ្នករាល់គ្នា ព្រោះតែអ្នករាល់គ្នាចូលចិត្តតែធ្វើការដែលអាក្រក់ នៅចំពោះព្រះនេត្រព្រះយេហូវ៉ា ដែលបណ្ដាលឲ្យព្រះអង្គខ្ញាល់ ដោយអំពើដែលអ្នករាល់គ្នាប្រព្រឹត្ត»។