យ៉ូស្វេ 24:27ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦លោកយ៉ូស្វេមានប្រសាសន៍ទៅកាន់ប្រជាជនទាំងអស់ថា៖ «មើល៍ ថ្មនេះនឹងបានជាបន្ទាល់ទាស់នឹងយើងរាល់គ្នា ដ្បិតថ្មនេះបានឮអស់ទាំងព្រះបន្ទូល ដែលព្រះយេហូវ៉ាមានព្រះបន្ទូលមកយើង។ ដូច្នេះ ថ្មនេះនឹងបានជាបន្ទាល់ទាស់នឹងអ្នករាល់គ្នា ក្រែងអ្នករាល់គ្នាធ្វើជាមិនស្គាល់ព្រះរបស់អ្នករាល់គ្នា»។ សូមមើលជំពូក |
គឺអ្នករាល់គ្នានឹងបរិភោគពេញមួយខែ រហូតទាល់តែសាច់នោះចេញតាមរន្ធច្រមុះ ហើយរហូតដល់អ្នករាល់គ្នាធុញទ្រាន់ផង ព្រោះអ្នករាល់គ្នាបានបោះបង់ចោលព្រះយេហូវ៉ា ដែលគង់ក្នុងចំណោមអ្នករាល់គ្នា។ អ្នករាល់គ្នាបានយំនៅចំពោះព្រះអង្គថា "ហេតុអ្វីបានជាពួកយើងចេញពីស្រុកអេស៊ីព្ទដូច្នេះ?"»។
កាលណាមានសេចក្ដីអាក្រក់ និងសេចក្ដីវេទនាជាច្រើនកើតមានដល់គេ បទចម្រៀងនេះនឹងធ្វើបន្ទាល់ទាស់នឹងគេ ព្រោះបទចម្រៀងនេះនឹងមិនដែលភ្លេចបាត់ពីមាត់នៃពូជពង្សរបស់គេឡើយ។ ដ្បិតយើងស្គាល់គំនិតដែលកើតឡើងក្នុងចិត្តរបស់គេហើយ សូម្បីតែឥឡូវនេះ មុនពេលដែលយើងនាំពួកគេចូលទៅក្នុងស្រុកដែលយើងបានស្បថថានឹងឲ្យដល់គេផង»។