លោកមានប្រសាសន៍ថា៖ «ដូច្នេះ ចូរលះចោលអស់ទាំងព្រះដទៃ ដែលមាននៅក្នុងចំណោមអ្នករាល់គ្នាចេញ ហើយផ្ចង់ចិត្តទៅរកព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលវិញ»។
សូមព្រះយេហូវ៉ាជាព្រះរបស់យើងរាល់គ្នា បានគង់ជាមួយយើង ដូចជាព្រះអង្គបានគង់ជាមួយបុព្វបុរសយើងដែរ សូមកុំឲ្យព្រះអង្គលះបង់ ឬទុកយើងរាល់គ្នាចោលឡើយ
ដើម្បីឲ្យព្រះអង្គបានបង្វែរចិត្តយើងទៅរកព្រះអង្គ ឲ្យយើងបានដើរតាមគ្រប់ទាំងផ្លូវរបស់ព្រះអង្គ ព្រមទាំងកាន់តាមសេចក្ដីបង្គាប់ និងក្រឹត្យក្រម ព្រមទាំងបញ្ញត្តិទាំងប៉ុន្មានរបស់ព្រះអង្គ ដែលព្រះអង្គបានបង្គាប់ដល់បុព្វបុរសរបស់យើងរាល់គ្នា។
សូមធ្វើឲ្យចិត្តទូលបង្គំផ្អៀងទៅរក សេចក្ដីបន្ទាល់របស់ព្រះអង្គ កុំឲ្យផ្អៀងទៅរកសេចក្ដីលោភឡើយ!
សូមកុំឲ្យចិត្តទូលបង្គំ ល្អៀងទៅខាងសេចក្ដីអាក្រក់ណា ដើម្បីប្រព្រឹត្តអំពើអាក្រក់ជាមួយមនុស្ស ដែលប្រព្រឹត្តអំពើទុច្ចរិត ហើយសូមកុំឲ្យទូលបង្គំទទួលទាន ចំណីឆ្ងាញ់របស់គេឡើយ!
យើងជាព្រះយេហូវ៉ាជាព្រះរបស់អ្នក ដែលបាននាំអ្នកចេញពីស្រុកអេស៊ីព្ទ ចូរហាមាត់អ្នកឲ្យធំ នោះយើងនឹងបំពេញឲ្យ។
អ្នករាល់គ្នាមិនត្រូវយកប្រាក់មកធ្វើជារូបព្រះណាទៀតអមជាមួយយើង ក៏មិនត្រូវយកមាសធ្វើជាព្រះសម្រាប់ខ្លួនឡើយ។
ដើម្បីឲ្យបានប្រុងត្រចៀកស្តាប់តាមប្រាជ្ញា ហើយផ្ចង់ចិត្តឲ្យបានយោបល់
ឱអេប្រាអិមអើយ តើរូបព្រះធៀបជាមួយយើងម្ដេចបាន? យើងនេះហើយដែលឆ្លើយតប ហើយថែរក្សាអ្នក ។ យើងប្រៀបដូចជាដើមកកោះខៀវខ្ចី អ្នករកបានផលរបស់អ្នកពីយើង។
ដូច្នេះ ឥឡូវនេះ ចូរកោតខ្លាចដល់ព្រះយេហូវ៉ា ហើយគោរពប្រតិបត្តិដល់ព្រះអង្គដោយចិត្តស្មោះត្រង់ និងពិតប្រាកដចុះ។ ចូរលះចោលអស់ទាំងព្រះដែលបុព្វបុរសរបស់អ្នករាល់គ្នាបានគោរពប្រតិបត្តិ នៅខាងនាយទន្លេ និងនៅស្រុកអេស៊ីព្ទនោះចេញ ហើយគោរពបម្រើព្រះយេហូវ៉ាវិញ។