យ៉ូស្វេ 22:22ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦«ព្រះយេហូវ៉ា ជាព្រះលើអស់ទាំងព្រះ! គឺព្រះយេហូវ៉ា ជាព្រះលើអស់ទាំងព្រះ! ព្រះអង្គជ្រាប ហើយសូមឲ្យអ៊ីស្រាអែលដឹងដែរ! ប្រសិនបើការសង់អាសនានេះជាការបះបោរ ឬបង្ខូចជំនឿដល់ព្រះយេហូវ៉ា សូមកុំប្រណីយើងខ្ញុំនៅថ្ងៃនេះឡើយ! សូមមើលជំពូក |
ខ្ញុំនឹងរងទ្រាំចំពោះសេចក្ដីគ្នាន់ក្នាញ់របស់ព្រះយេហូវ៉ា ពីព្រោះខ្ញុំបានធ្វើបាបនឹងព្រះអង្គហើយ គឺនឹងរងទ្រាំដរាបដល់ព្រះអង្គកាន់ក្ដីជំនួសខ្ញុំ ហើយបានសម្រេចសេចក្ដីយុត្តិធម៌ដល់ខ្ញុំ នោះព្រះអង្គនឹងនាំចេញមកឯពន្លឺ រួចខ្ញុំនឹងរំពឹងមើលសេចក្ដីសុចរិតរបស់ព្រះអង្គ
ព្រះអង្គមានព្រះបន្ទូលជាលើកទីបីថា៖ «ស៊ីម៉ូន កូនយ៉ូហានអើយ តើស្រឡាញ់ខ្ញុំមែនឬទេ?» ពេត្រុសមានចិត្តព្រួយ ព្រោះព្រះអង្គមានព្រះបន្ទូលជាលើកទីបីថា «តើអ្នកស្រឡាញ់ខ្ញុំឬទេ?» ដូច្នេះ។ លោកទូលតបទៅព្រះអង្គថា៖ «ព្រះអម្ចាស់អើយ ព្រះអង្គជ្រាបគ្រប់ការទាំងអស់ គឺព្រះអង្គជ្រាបថា ទូលបង្គំស្រឡាញ់ព្រះអង្គហើយ»។ ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា៖ «ចូរឲ្យចំណីហ្វូងចៀមរបស់ខ្ញុំផង!។