ចំពោះពួកលេវីឯទៀតៗ គឺអំបូរម្រ៉ារី គេបានឲ្យក្រុងខ្លះ ពីកុលសម្ព័ន្ធសាប់យូឡូន គឺក្រុងយ៉ុកនាម និងវាលស្មៅជុំវិញ ក្រុងការថា និងវាលស្មៅជុំវិញ
ពួកលេវីជាបងប្អូនគេ ដែលបានតម្រូវឲ្យធ្វើការងារទាំងអស់នៅក្នុងរោងឧបោសថនៃព្រះដំណាក់របស់ព្រះ។
ចំណែកពួកកូនចៅម្រ៉ារីតាមពូជអំបូររបស់គេ នោះតាមឆ្នោតត្រូវបានទីក្រុងដប់ពីរ ពីកុលសម្ព័ន្ធរូបេន កាដ និងសាប់យូឡូន។
ឯពួកលេវីដែលសល់ គឺជាពួកម្រ៉ារី នោះបានចែកឲ្យគេ ពីកុលសម្ព័ន្ធសាប់យូឡូន គឺក្រុងរីម៉ូនរ និងវាលស្មៅនៅជុំវិញ ក្រុងតាបោរ និងវាលស្មៅនៅជុំវិញ
ស្តេចក្រុងកេដេសមួយ ស្តេចក្រុងយ៉ុកនាមនៅស្រុកកើមែលមួយ
ព្រំប្រទល់របស់គេឡើងទៅទិសខាងលិច រហូតដល់ម៉ារ៉ាឡា ហើយទៅដល់ដាបាសែត រួចទៅដល់ស្ទឹងដែលនៅខាងកើតយ៉ុកនាម។
និងក្រុងកាថាត ណាហាឡាល ស៊ីមរ៉ុន យីដាឡា និងបេថ្លេហិម ទាំងអស់មានដប់ពីរក្រុង ព្រមទាំងភូមិនានាដែលនៅជុំវិញ។
ក្រុងរបស់ពួកគើសុន តាមពូជអំបូររបស់គេ ទាំងអស់មានដប់បីក្រុង ព្រមទាំងវាលស្មៅជុំវិញ។
ក្រុងឌីមណា និងវាលស្មៅជុំវិញ ក្រុងណាហាឡាល និងវាលស្មៅជុំវិញ ទាំងអស់មានបួនក្រុង។
ពួកកូនចៅម្រ៉ារីតាមពូជអំបូររបស់គេ ទទួលបានក្រុងចំនួនដប់ពីរ ពីកុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធសាប់យូឡូន។