យ៉ូស្វេ 21:25ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ពីកុលសម្ព័ន្ធម៉ាណាសេមួយចំហៀង គេឲ្យក្រុងតាអាណាក និងវាលស្មៅជុំវិញ ក្រុងកាថ-រីម៉ូន និងវាលស្មៅជុំវិញ ទាំងអស់មានពីរក្រុង។ សូមមើលជំពូក |
ពួកម៉ាណាសេក៏មានទឹកដីនៅក្នុងស្រុកអ៊ីសាខារ និងស្រុកអេស៊ើរដែរ គឺក្រុងបេត-សៀន និងភូមិនានាដែលនៅជុំវិញ ក្រុងយីបលាម និងភូមិនានាដែលនៅជុំវិញ ព្រមទាំងពួកអ្នកនៅក្រុងដោរ និងភូមិនានាដែលនៅជុំវិញ ពួកអ្នកនៅក្រុងអេន-ដោរ និងភូមិនានាដែលនៅជុំវិញ ពួកអ្នកនៅក្រុងតាអាណាក និងភូមិនានាដែលនៅជុំវិញ ពួកអ្នកនៅក្រុងមេគីដោ និងភូមិនានាដែលនៅជុំវិញ គឺអស់បីស្រុក