Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



យ៉ូស្វេ 21:13

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គេ​បាន​ឲ្យ​ក្រុង​ហេប្រុន និង​វាល​ស្មៅ​ជុំ‌វិញ ដល់​ពួក​កូន​ចៅ​សង្ឃ​អើរ៉ុន ទុក​ជា​ក្រុង​ជម្រក​សម្រាប់​អ្នក​ដែល​សម្លាប់​គេ ព្រម​ទាំង​ក្រុង​លិបណា និង​វាល​ស្មៅ​ជុំ‌វិញ

សូមមើលជំពូក ចម្លង

9 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ សាសន៍​អេដុម​បាន​បះ‌បោរ​ដោះ​ខ្លួន​ចេញ​ពី​អំណាច​ពួក​យូដា ដរាប​ដល់​សព្វ​ថ្ងៃ​នេះ។ នៅ​គ្រា​នោះ ក្រុង​លិបណា​ក៏​បះ‌បោរ​ដែរ។

ចំណែក​រ៉ាបសា‌កេ ក៏​ត្រឡប់​ទៅ​រក​ស្តេច​អាស‌ស៊ើរ ឃើញ​កំពុង​តែ​ច្បាំង​នឹង​ក្រុង​លិបណា ដ្បិត​លោក​បាន​ឮ​ថា ទ្រង់​ថយ​ពី​ក្រុង​ឡាគីស​ទៅ​ហើយ។

ទី​ក្រុង​ទាំង​ប៉ុន្មាន​ដែល​អ្នក​រាល់​គ្នា​ប្រគល់​ឲ្យ​ពួក​លេវី ត្រូវ​ឲ្យ​មាន​ទី​ក្រុង​ជម្រក​ចំនួន​ប្រាំមួយ សម្រាប់​ឲ្យ​អ្នក​ណា​ដែល​សម្លាប់​គេ​បាន​រត់​ទៅ​ជ្រក ហើយ​ក្រៅ​ពី​នោះ អ្នក​រាល់​គ្នា​ត្រូវ​ប្រគល់​ទី​ក្រុង​ចំនួន​សែ‌សិប​ពីរ​ទៀត​ទៅ​គេ។

បន្ទាប់​មក លោក​យ៉ូស្វេ និង​ពួក​អ៊ីស្រា‌អែល​ទាំង​អស់ ក៏​ចេញ​ពី​ក្រុង​ម៉ាកេដា ទៅ​ក្រុង​លិប‌ណា ហើយ​ច្បាំង​នឹង​ក្រុង​នោះ។

ក្រុង​លិប‌ណា អេធើរ អាសាន

ហិមតា គារ‌យ៉ាត់-អើបា (គឺ​ជា​ក្រុង​ហេប្រុន) និង​ស៊ីអោរ ទាំង​អស់​មាន​ប្រាំ​បួន​ក្រុង ព្រម​ទាំង​ភូមិ​នានា​ដែល​នៅ​ជុំ​វិញ។

ដូច្នេះ គេ​ក៏​ញែក​ក្រុង​កេដេស នៅ​ស្រុក​កាលីឡេ ក្នុង​ស្រុក​ភ្នំ​ណែប‌ថា‌លី ក្រុង​ស៊ីគែម នៅ​ស្រុក​ភ្នំ​អេប្រាអិម ក្រុង​គារ‌យ៉ាត់-អើបា (គឺ​ជា​ក្រុង​ហេប្រុន) នៅ​ស្រុក​ភ្នំ​យូដា។

ប៉ុន្តែ ដី​ចម្ការ និង​ភូមិ​នានាដែល​នៅ​ជុំ‌វិញ​ក្រុង គេ​បាន​ឲ្យ​ដល់​លោក​កាលែប ជា​កូន​របស់​លោក​យេភូនេ ទុក​ជា​កម្មសិទ្ធិ។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម