យ៉ូស្វេ 20:5ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ប្រសិនបើអ្នកសងសឹកនឹងឈាមដេញតាមគាត់ ពួកចាស់ទុំមិនត្រូវប្រគល់អ្នកដែលបានសម្លាប់គេ ទៅក្នុងកណ្ដាប់ដៃរបស់អ្នកនោះឡើយ ព្រោះគាត់បានសម្លាប់អ្នកជិតខាងខ្លួនដោយមិនដឹងខ្លួន ក៏មិនបានស្អប់អ្នកនោះពីមុនមកដែរ។ សូមមើលជំពូក |
ក្រុមជំនុំត្រូវរំដោះអ្នកដែលបានសម្លាប់គេ ពីកណ្ដាប់ដៃរបស់អ្នកដែលរកសងសឹកដោយឈាមនោះ។ បន្ទាប់មក ក្រុមជំនុំត្រូវបញ្ជូនអ្នកនោះត្រឡប់ទៅទីក្រុងជម្រក ដែលខ្លួនបានរត់ទៅជ្រកនោះវិញ ហើយត្រូវឲ្យគេរស់នៅក្នុងទីក្រុងនោះ រហូតដល់ពេលសម្ដេចសង្ឃ ដែលបានចាក់ប្រេងបរិសុទ្ធតាំងឡើងនោះស្លាប់។