Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



យ៉ូស្វេ 19:29

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

បន្ទាប់​មក ព្រំ​ដែន​នោះ​បត់​ទៅ​រ៉ាម៉ា រហូត​ដល់​ទីរ៉ុស ជា​ក្រុង​ដែល​មាន​កំផែង​ការ​ពារ រួច​បត់​ទៅ​ដល់​ហូសា ហើយ​ទៅ​ផុត​ត្រឹម​សមុទ្រ។ ទឹក​ដី​នោះក៏​រាប់​ទាំងក្រុង​ម៉ាហាឡាប អាក់ស៊ីប

សូមមើលជំពូក ចម្លង

12 ការដាក់ឲ្យឆ្លើយតបគ្នា  

នាង​បង្កើត​បាន​កូន​ប្រុស​មួយ​ទៀត ហើយ​នាង​ដាក់​ឈ្មោះ​កូន​នោះ​ថា "សេឡា"។ កាល​នាង​សម្រាល​កូន​នោះ នាង រស់​នៅ​ភូមិ​កេស៊ីប។

គេ​មក​ដល់​បន្ទាយ​ក្រុង​ទីរ៉ុស និង​អស់​ទាំង​ទី​ក្រុង​របស់​សាសន៍​ហេវី និង​សាសន៍​កាណាន រួច​គេ​បែរ​ទៅ​តំបន់​ណេកិប​ស្រុក​យូដា ត្រង់​បៀប-សេបា។

រីឯ​ហ៊ីរ៉ាម​ជា​ស្តេច​ក្រុង​ទីរ៉ុស ទ្រង់​បាន​ចាត់​សារ​ទៅ​ឲ្យ​ដាវីឌ ព្រម​ទាំង​ជាង​ឈើ ជាង​ថ្ម និង​ឈើ​តា‌ត្រៅ​ផង ពួក​នោះ​ក៏​សង់​ដំណាក់​ថ្វាយ​ព្រះបាទ​ដាវីឌ។

ទ្រង់​ក៏​មាន​មនុស្ស​ប្រាំពីរ​ម៉ឺន​នាក់​ទៀត សម្រាប់​លី​សែង និង​មាន​ប្រាំបី​ម៉ឺន​នាក់ សម្រាប់​ដាប់​ថ្ម​នៅ​លើ​ភ្នំ។

«កូន​មនុស្ស​អើយ ចូរ​តាំង​មុខ​អ្នក​ត្រង់​ទៅ​ឯ​ស៊ីដូន ហើយ​ថ្លែងទំនាយ​ទាស់​នឹង​ទី​ក្រុង​នោះ​ថា

ដូច្នេះ ឯង​នឹង​លះ‌លែង​ក្រុង​ម៉ូរ៉ាស៊ីត-កាថ ឯ​ផ្ទះ​អាក់ស៊ីប​ទាំង​ប៉ុន្មាន​នោះ​នឹង​បាន​នៅ ជា​សេចក្ដី​កំភូតដល់​ពួក​ស្តេច​អ៊ីស្រា‌អែល។

ក្រុង​ទីរ៉ុស​បាន​ធ្វើ​ទី​មាំ‌មួន​សម្រាប់​ខ្លួន ក៏​បាន​ប្រមូល​ប្រាក់​គរ​ទុក ដូច​ជា​ធូលី​ដី និង​មាស​យ៉ាង​វិសេស​ដូច​ជា​ភក់​នៅ​ក្នុង​ផ្លូវ។

ក្រុង​គីបៀន រ៉ាម៉ា ប្អៀរ៉ុត

អ៊ូម៉ា អាផែក និង​រេហុប។ ទាំង​អស់​មាន​ម្ភៃពីរ​ក្រុង ព្រម​ទាំង​ភូមិ​នានា​ដែល​នៅ​ជុំ​វិញ។

ពួក​អេស៊ើរ​មិន​បាន​បណ្តេញ​ពួក​អ្នក​នៅ​ក្រុង​អាកូរ ស៊ីដូន អាស់ឡាប់ អាក់ស៊ីប ហេលបា អាផែក ឬ​រេហុប​ចេញ​ទេ




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម