ឆ្នោតទីបួនត្រូវចំលើពួកអ៊ីសាខារ គឺសម្រាប់ពួកកូនចៅអ៊ីសាខារ តាមពូជអំបូររបស់គេ។
កូនប្រុសរបស់នាងលេអា មានរូបេន (ជាកូនច្បងរបស់លោកយ៉ាកុប) ស៊ីម្មាន លេវី យូដា អ៊ីសាខារ និងសាប់យូឡូន។
អ៊ីសាខារជាសត្វលាដ៏ខ្លាំង ដែលដេកនៅចន្លោះក្រោលចៀម
យេហូសាផាតជាកូនផារូអា នៅខេត្តអ៊ីសាខារ។
ជាប់នឹងទឹកដីរបស់ស៊ីម្មាន ចាប់តាំងពីខាងកើតរហូតដល់ខាងលិច មានចំណែកមួយសម្រាប់កុលសម្ព័ន្ធអ៊ីសាខារ។
ប៉ុន្តែ ទឹកដីនោះត្រូវចាប់ឆ្នោតចែកគ្នា គឺគេត្រូវទទួលមត៌កតាមឈ្មោះកុលសម្ព័ន្ធនៃបុព្វបុរសរបស់ខ្លួន។
ទីក្រុងទាំងនេះ និងភូមិនានាដែលនៅជុំវិញ ជាមត៌ករបស់ពួកកូនចៅសាប់យូឡូន តាមពូជអំបូររបស់គេ។
ទឹកដីរបស់គេរួមមាន ក្រុងយេសរាល គីសាឡូត ស៊ូណែម
ពីកុលសម្ព័ន្ធស៊ីម្មាន មានមួយម៉ឺនពីរពាន់នាក់ ពីកុលសម្ព័ន្ធលេវី មានមួយម៉ឺនពីរពាន់នាក់ ពីកុលសម្ព័ន្ធអ៊ីសាខារ មានមួយម៉ឺនពីរពាន់នាក់