ចេញពីទីនោះបន្តទៅខាងកើត ឆ្ពោះទៅទិសថ្ងៃរះ ទៅដល់គីតា-ហេភើរ និងអ៊ីតា-កាស៊ីន ហើយទៅដល់រីម៉ូន រួចបត់ទៅនេយ៉ា
ទ្រង់បានតាំងព្រំប្រទល់អ៊ីស្រាអែលឡើងវិញ ចាប់តាំងពីទ្វារចូលស្រុកហាម៉ាត រហូតដល់សមុទ្រនៅស្រុកវាល តាមព្រះបន្ទូលដែលព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែលបានមានព្រះបន្ទូល ដោយសារហោរាយ៉ូណាសជាកូនអ័មីថាយ ជាអ្នកបម្រើរបស់ព្រះអង្គ ដែលនៅកាថ-ហេភើរ។
ចេញពីសារីឌ ព្រំប្រទល់នេះបត់ទៅខាងកើតឆ្ពោះទៅទិសថ្ងៃរះ ដល់ព្រំប្រទល់គីស្លូត-តាបោរ ហើយបន្តទៅដល់ដាប្រាត រួចឡើងទៅដល់យ៉ាភា។
នៅខាងជើង ព្រំប្រទល់នេះបត់ឆៀងទៅដល់ហាណាថូន ហើយទៅផុតត្រង់ជ្រលងភ្នំយីបថា-អែល