Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



យ៉ូស្វេ 19:10

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឆ្នោត​ទី​បីត្រូវ​ចំ​លើ​ពួក​កូន​ចៅ​សាប់‌យូឡូន តាម​ពូជ​អំបូរ​របស់​គេ ឯ​ទឹក​ដី​ជា​មត៌ក​របស់​គេ​លាត​សន្ធឹង​រហូត​ដល់​សារីឌ។

សូមមើលជំពូក ចម្លង

8 ការដាក់ឲ្យឆ្លើយតបគ្នា  

កូន​ប្រុស​របស់​នាង​លេអា មាន​រូបេន (ជា​កូន​ច្បង​របស់​លោក​យ៉ាកុប) ស៊ីម្មាន លេវី យូដា អ៊ីសា‌ខារ និង​សាប់‌យូឡូន។

សាប់‌យូ‌ឡូន​នឹង​នៅ​តាម​មាត់​សមុទ្រ វា​នឹង​ក្លាយ​ជា​កំពង់​សម្រាប់​នា​វា ហើយ​ព្រំ​ប្រទល់​របស់​វា នឹង​លាត​សន្ធឹង​ទៅ​ដល់​ស្រុក​ស៊ីដូន។

ជាប់​នឹង​ទឹក​ដី​របស់​អ៊ីសា‌ខារ ចាប់​តាំង​ពី​ខាង​កើត​រហូត​ដល់​ខាង​លិច មាន​ចំណែក​មួយ​សម្រាប់​កុល‌សម្ព័ន្ធ​សាប់‌យូឡូន។

ឆ្នោត​ដំបូង​ត្រូវ​ចំ​លើ​កុល‌សម្ព័ន្ធ​នៃ​ពួក​កូន​ចៅ​បេនយ៉ាមីន តាម​ពូជ​អំបូរ​របស់​គេ ហើយ​ទឹក​ដី​របស់​គេ ស្ថិត​នៅ​ចន្លោះ​ទឹក​ដី​របស់​ពួក​កូន​ចៅ​យូដា និង​ពួក​កូន​ចៅ​យ៉ូសែប។

ត្រូវ​សរសេរ​អំពី​ស្ថាន​ភាពស្រុក​នោះ ជា​ប្រាំពីរ​ចំណែក ហើយ​យក​របាយ​ការណ៍​នោះ​មក​ឲ្យ​ខ្ញុំនៅ​ទី​នេះ។ ខ្ញុំ​នឹង​ចាប់​ឆ្នោត​ចែក​អ្នក​រាល់​គ្នានៅ​ទី​នេះ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង។

ព្រំប្រទល់របស់​គេ​ឡើង​ទៅ​ទិស​ខាង​លិច រហូត​ដល់​ម៉ារ៉ា‌ឡា ហើយ​ទៅ​ដល់​ដាបា‌សែត រួច​ទៅ​ដល់​ស្ទឹង​ដែល​នៅ​ខាង​កើត​យ៉ុកនាម។

ឯ​មត៌ក​របស់​ពួក​កូន​ចៅ​ស៊ីម្មាន គឺ​បាន​ដក​យក​ពី​ចំណែក​របស់​ពួក​កូន​ចៅ​យូដា ដ្បិត​ចំណែក​ពួក​កូន​ចៅ​យូដា​ធំ​ពេក គេ​នៅ​មិន​អស់ ហេតុ​នេះ​ហើយ​បាន​ជា​ពួក​កូន​ចៅ​ស៊ីម្មាន បាន​មត៌ក​នៅ​កណ្ដាល​មត៌ក​របស់​ពួក​យូដា។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម