ព្រោះកូនចៅស្រីៗរបស់ម៉ាណាសេបានទទួលមត៌ក ក្នុងចំណោមកូនចៅប្រុសៗដែរ។ ស្រុកកាឡាដជាចំណែករបស់កូនចៅប្រុសៗឯទៀតរបស់ម៉ាណាសេ។
ជាប់នឹងទឹកដីរបស់ណែបថាលី ចាប់តាំងពីខាងកើត រហូតដល់ខាងលិច នោះមានចំណែកមួយសម្រាប់កុលសម្ព័ន្ធម៉ាណាសេ។
លោកម៉ូសេក៏ឲ្យមួយចំណែកដល់កុលសម្ព័ន្ធម៉ាណាសេមួយចំហៀងដែរ គឺដល់កុលសម្ព័ន្ធនៃកូនចៅម៉ាណាសេមួយចំហៀង តាមពូជអំបូររបស់គេ។
ទឹកដីរបស់គេលាតសន្ធឹងពីស្រុកម៉ាហាណែម ស្រុកបាសានទាំងមូល នគរទាំងមូលរបស់ព្រះបាទអុក ជាស្តេចស្រុកបាសាន និងទីក្រុងហុកសិបរបស់យ៉ាអៀរ ដែលនៅស្រុកបាសាននោះដែរ
ព្រមទាំងស្រុកកាឡាដមួយចំហៀង និងក្រុងអាសថារ៉ូត ហើយក្រុងអេទ្រី ជាទីក្រុងដែលនៅក្នុងនគររបស់ព្រះបាទអុក នៅស្រុកបាសាន។ ទឹកដីទាំងនេះ បានចែកឲ្យពួកកូនចៅម៉ាគារ ជាកូនម៉ាណាសេ គឺសម្រាប់ពួកកូនចៅម៉ាគារមួយចំហៀង តាមពូជអំបូររបស់គេ។
ដូច្នេះ មានទឹកដីដប់ចំណែកដែលត្រូវបានទៅពួកម៉ាណាសេ ក្រៅពីស្រុកកាឡាដ និងស្រុកបាសាន ដែលនៅខាងនាយទន្លេយ័រដាន់
ទឹកដីរបស់ម៉ាណាសេលាតសន្ធឹងចាប់តាំងពីស្រុកអេស៊ើរ ទៅដល់ក្រុងមីកមេថា ដែលនៅទល់មុខក្រុងស៊ីគែម រួចលាតសន្ធឹងទៅខាងស្តាំ រហូតដល់ទឹកដីអ្នកស្រុកអេន-តាពួរ។
រីឯកុលសម្ព័ន្ធម៉ាណាសេមួយចំហៀង លោកម៉ូសេបានចែកទឹកដីមួយចំណែកជាមត៌ក នៅស្រុកបាសាន តែកុលសម្ព័ន្ធនេះមួយចំហៀងទៀត លោកយ៉ូស្វេបានចែកទឹកដីមួយចំណែកជាមត៌ក នៅក្បែរបងប្អូនរបស់គេ នៅខាងលិចទន្លេយ័រដាន់។ ពេលលោកយ៉ូស្វេឲ្យគេត្រឡប់ទៅជំរំរបស់ពួកគេវិញ លោកបានឲ្យពរពួកគេ