Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



យ៉ូស្វេ 17:2

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

រីឯ​ចំណែក​ដែល​បាន​ចែក​ឲ្យ​ពួក​កូន​ចៅ​ម៉ាណា‌សេ​ឯ​ទៀត តាម​ពូជ​អំបូរ​របស់​គេ គឺ​កូន​ចៅ​របស់​អ័បៀ‌ស៊ើរ កូន​ចៅ​របស់​ហេលេក កូន​ចៅ​របស់​អាសរាល កូន​ចៅ​របស់​ស៊ីគែម កូន​ចៅ​របស់​ហេភើរ និង​កូន​ចៅ​របស់​សេមីដា។ អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​កូន​ប្រុសៗ​របស់​ម៉ាណា‌សេ ដែល​ជា​កូន​លោក​យ៉ូសែប តាម​ពូជ​អំបូរ​របស់​គេ។

សូមមើលជំពូក ចម្លង

6 ការដាក់ឲ្យឆ្លើយតបគ្នា  

ហាម៉ូ‌លេកេត ជា​ប្អូន​ស្រី​របស់​គាត់ បង្កើត​អ៊ីសហូឌ អ័បៀ‌ស៊ើរ និង​ម៉ាឡា។

បន្ទាប់​មក នេះ​ជា​ចំណែក​ដែល​បាន​ចែក​ឲ្យ​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ ដ្បិត​គាត់​ជា​កូន​ច្បង​របស់​លោក​យ៉ូសែប។ ម៉ាគារ​ជា​កូន​ច្បង​របស់​ម៉ាណា‌សេ និង​ជា​ឪពុក​របស់​កាឡាដ គាត់​បាន​ទទួល​ស្រុក​កាឡាដ និង​ស្រុក​បាសាន ព្រោះ​គាត់​ជា​អ្នក​ចម្បាំង។

ឯ​ស្លូផិ‌ហាត​ជា​កូន​របស់​ហេភើរ ដែល​ហេភើរ​ជា​កូន​របស់កាឡាដ កាឡាដ​ជា​កូនរបស់​ម៉ាគារ ម៉ាគារជា​កូន​របស់​ម៉ាណា‌សេ គាត់​គ្មាន​កូន​ប្រុស​ទេ មាន​សុទ្ធ​តែ​កូន​ស្រី​ទាំង​អស់ ហើយ​កូន​ស្រី​ទាំង​នោះឈ្មោះ ម៉ាឡា ណូហា ហុកឡា មីលកា និង​ធើសា ។

គ្រា​នោះ ទេវតា​របស់​ព្រះ‌យេហូវ៉ាបាន​មក​អង្គុយ​នៅ​ក្រោម​ដើម​ម៉ៃសាក់​នៅ​អូប្រា ដែល​ជា​របស់​យ៉ូអាស ក្នុង​អំបូរ​អ័បៀ‌ស៊ើរ រីឯ​គេឌាន​ជា​កូន​របស់​លោក កំពុង​តែ​បោក​ស្រូវ​នៅ​ក្នុង​ធុង​គាប​ផ្លែ​ទំពាំង‌បាយ‌ជូរ ដើម្បី​លាក់​នឹង​ពួក​ម៉ាឌាន។

លោក​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «តើ​ខ្ញុំ​បាន​ធ្វើ​អ្វី​ដែល​ប្រៀប​ផ្ទឹម​នឹង​ការ​របស់​អ្នក​រាល់​គ្នា​បាន? តើ​ការ​សន្សែ​សន្សំ​ផ្លែ​ទំពាំង​បាយ​ជូរ​របស់​ពួក​អេប្រាអិម មិន​មែន​វិសេស​ជាង​ការ​បេះ​ផ្លែ​ទំពាំង​បាយ​ជូរ​របស់​ពួក​អ័បៀ‌ស៊ើរ​ទេ​ឬ?




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម