ប៉ុន្តែ ពួកកូនចៅម៉ាណាសេពុំអាចបណ្តេញពួកសាសន៍កាណាន ដែលនៅទីក្រុងទាំងនោះចេញបានទេ គឺគេប្ដេជ្ញាចិត្តរស់នៅក្នុងស្រុកនោះដដែល។
គឺជាកូនចៅរបស់សាសន៍ទាំងប៉ុន្មានដែលនៅសល់ក្នុងស្រុក ជាអ្នកដែលពួកកូនចៅអ៊ីស្រាអែលមិនបានបំផ្លាញអស់រលីងទេ នោះព្រះបាទសាឡូម៉ូនបានកេណ្ឌគេ មកធ្វើជាបាវបម្រើ ដរាបដល់សព្វថ្ងៃនេះ។
ប៉ុន្ដែ ពួកកូនចៅយូដាពុំអាចបណ្តេញសាសន៍យេប៊ូស ដែលនៅក្រុងយេរូសាឡិមបានទេ ដូច្នេះ សាសន៍យេប៊ូសរស់នៅជាមួយពួកកូនចៅយូដា នៅក្រុងយេរូសាឡិម រហូតដល់សព្វថ្ងៃ។
ក៏ប៉ុន្ដែ ពួកគេមិនបានបណ្តេញពួកសាសន៍កាណាន ដែលនៅក្រុងកេស៊ើរចេញទេ ដូច្នេះ សាសន៍កាណានរស់នៅក្នុងចំណោមពួកអេប្រាអិម រហូតដល់សព្វថ្ងៃ តែពួកគេត្រូវធ្វើការធ្ងន់ៗ។