Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



យ៉ូស្វេ 15:17

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដូច្នេះ អូធ្នាល​ជា​កូន​កេណាស ដែល​កេណាស​ជា​ប្អូនលោក​កាលែប ក៏​វាយ​យក​បាន ហើយ​លោក​កាលែប​ក៏​លើក​នាង​អាកសា កូន​ស្រី​របស់​លោក ឲ្យ​គាត់​ធ្វើ​ជា​ប្រពន្ធ។

សូមមើលជំពូក ចម្លង

9 ការដាក់ឲ្យឆ្លើយតបគ្នា  

នាង​នោះ​ក៏​បង្កើត​សាអាប់ ជា​អ្នក​តាំង​ក្រុង​ម៉ាត់ម៉ា‌ណា ស៊ីវ៉ា ជា​អ្នក​តាំង​ក្រុង​ម៉ាក‌បេណា និង​ក្រុង​គី‌បៀរ​ដែរ ឯ​កូន​ស្រី​កាលែប​នាង​ឈ្មោះ​អាកសា។

មេ​ទីដប់​ពីរ សម្រាប់​ខែ​ទី​ដប់​ពីរ គឺ​ហេល‌ដាយ ជា​អ្នក​ស្រុក​នថូ‌ផា ពូជ​ពង្ស​អូធ្នាល ក្នុង​វេន​នេះ​ក៏​មាន​ពីរ​ម៉ឺន​បួន​ពាន់​នាក់​ដែរ។

កូន​របស់​កេណាស គឺ​អូធ្នាល និង​សេរ៉ា‌យ៉ា កូន​របស់​អូធ្នាល គឺ​ហាថាត និង​មេវណូថាយ ។

មាន​តែ​កាលែប ជា​កូន​របស់​យេភូនេ ក្នុង​ពូជ​កេណាស និង​យ៉ូស្វេ ជា​កូន​របស់​នុន​ប៉ុណ្ណោះ ព្រោះ​គេ​បាន​ប្រព្រឹត្ត​តាម​យើង​គ្រប់​ជំពូក"។

គ្រា​នោះ ពួក​កូន​ចៅ​យូដា​នាំ​គ្នា​ចូល​មក​ជួប​លោក​យ៉ូស្វេ​នៅ​គីល‌កាល។ លោក​កាលែប​ជា​កូន​លោក​យេភូនេ ជា​ពួក​កេណាស មាន​ប្រសាសន៍មកកាន់​លោកយ៉ូស្វេ​ថា៖ «លោក​ជ្រាប​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​មក​លោក​ម៉ូសេ ជា​អ្នក​សំណព្វ​របស់​ព្រះ ពី​ដំណើរ​ខ្ញុំ និង​លោក នៅ​កាដេស-បារនា​ហើយ ។

លោក​កាលែប​មាន​ប្រសាសន៍​ថា៖ «បើ​អ្នក​ណា​វាយ​យក​ក្រុង​គារ‌យ៉ាត់-សេភើរ​បាន ខ្ញុំ​នឹង​លើក​អាកសា កូន​ស្រីរបស់​ខ្ញុំ ឲ្យ​ធ្វើ​ជា​ប្រពន្ធ»។

ដូច្នេះ អូធ្នាល​ជា​កូន​កេណាស ដែល​ជា​ប្អូន​លោក​កាលែប បាន​ទៅ​វាយ​យក​បាន ហើយ​លោក​កាលែប​ក៏​លើក​នាង​អាកសា​ឲ្យ​ទៅ​ធ្វើ​ជា​ប្រពន្ធ​របស់​គាត់។

ដូច្នេះ ស្រុក​ទេស​ក៏​បាន​សុខ​សាន្ត‌ត្រាណ​អស់​រយៈ​ពេល​សែសិប​ឆ្នាំ។ បន្ទាប់​មក អូធ្នាល​ជា​កូន​កេណាស​ក៏​ស្លាប់​ទៅ។

ប៉ុន្ដែ កាល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បានស្រែក​អំពាវ‌នាវ​រក​ព្រះ‌យេហូវ៉ា ព្រះ‌អង្គ​ក៏​តាំង​ឲ្យ​មាន​អ្នក​សង្គ្រោះ​ម្នាក់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ដែល​បាន​សង្គ្រោះ​ពួក​គេ​ឲ្យ​រួច គឺ​អូធ្នាល ជា​កូន​កេណាស ដែល​ជា​ប្អូន​របស់​លោក​កាលែប។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម