ថ្ងៃនេះ ខ្ញុំនៅតែមានកម្លាំងដូចកាលលោកម៉ូសេបានចាត់ខ្ញុំឲ្យទៅនោះដែរ គឺឥឡូវនេះ ខ្ញុំនៅមានកម្លាំង ដូចនៅពេលនោះដែរ ល្មមនឹងច្បាំង ទាំងចេញទៅ ហើយចូលមកវិញផង។
ព្រះអង្គប្រោសប្រទានឲ្យជីវិតឯង បានស្កប់ស្កល់ដោយរបស់ល្អ ដើម្បីឲ្យវ័យក្មេងរបស់ឯងបានកែឡើងជាថ្មី ដូចសត្វឥន្ទ្រី។
អាយុជីវិតរបស់យើងខ្ញុំ បានត្រឹមតែចិតសិបឆ្នាំ ឬបើមានកម្លាំងច្រើន នោះបានប៉ែតសិបឆ្នាំ តែទោះជាយ៉ាងនោះក៏ដោយ ក៏ឆ្នាំទាំងនោះ មានតែការនឿយលំបាក និងទុក្ខព្រួយទទេ អាយុយើងខ្ញុំកន្លងទៅយ៉ាងលឿន ហើយយើងខ្ញុំក៏ហើរទៅបាត់។
តែអស់អ្នកណាដែលសង្ឃឹមដល់ព្រះយេហូវ៉ាវិញ នោះនឹងមានកម្លាំងចម្រើនជានិច្ច គេនឹងហើរឡើងទៅលើ ដោយស្លាប ដូចជាឥន្ទ្រី គេនឹងរត់ទៅឥតដែលហត់ ហើយនឹងដើរឥតដែលល្វើយឡើយ»។
លោកមានប្រសាសន៍ទៅពួកគេថា៖ «នៅថ្ងៃនេះ ខ្ញុំមានអាយុមួយរយម្ភៃឆ្នាំហើយ ខ្ញុំមិនអាចធ្វើដំណើរទៅមកទៀតបានទេ ហើយព្រះយេហូវ៉ាមានព្រះបន្ទូលមកខ្ញុំថា "អ្នកមិនត្រូវឆ្លងទន្លេយ័រដាន់នេះឡើយ"។
រនុកទ្វាររបស់អ្នកជាដែក និងលង្ហិន ហើយសូមឲ្យកម្លាំងរបស់អ្នកនៅស្ថិតស្ថេរ ដូចអាយុរបស់អ្នកដែរ។
កាលលោកម៉ូសេស្លាប់ លោកមានអាយុមួយរយម្ភៃឆ្នាំ តែភ្នែករបស់លោកមិនបានអន់ ហើយកម្លាំងរបស់លោកក៏មិនបានថយដែរ។
ឥឡូវនេះ មើល៍ ព្រះយេហូវ៉ាបានទុកឲ្យខ្ញុំរស់នៅ ដូចព្រះអង្គបានមានព្រះបន្ទូល គឺសែសិបប្រាំឆ្នាំហើយ តាំងពីព្រះយេហូវ៉ាមានព្រះបន្ទូលសេចក្ដីនោះមកកាន់លោកម៉ូសេ កាលពួកអ៊ីស្រាអែលកំពុងដើរក្នុងទីរហោស្ថាននៅឡើយ ហើយមើល៍ នៅថ្ងៃនេះ ខ្ញុំមានអាយុប៉ែតសិបប្រាំឆ្នាំហើយ។