នេះហើយជាមត៌កដែលលោកម៉ូសេបានចែកនៅវាលទំនាបស្រុកម៉ូអាប់ គឺនៅត្រើយទន្លេយ័រដាន់ ខាងកើតក្រុងយេរីខូរ។
ព្រមទាំងស្រុកកាឡាដមួយចំហៀង និងក្រុងអាសថារ៉ូត ហើយក្រុងអេទ្រី ជាទីក្រុងដែលនៅក្នុងនគររបស់ព្រះបាទអុក នៅស្រុកបាសាន។ ទឹកដីទាំងនេះ បានចែកឲ្យពួកកូនចៅម៉ាគារ ជាកូនម៉ាណាសេ គឺសម្រាប់ពួកកូនចៅម៉ាគារមួយចំហៀង តាមពូជអំបូររបស់គេ។
ប៉ុន្ដែ ចំពោះកុលសម្ព័ន្ធលេវី លោកម៉ូសេមិនបានចែកមត៌កឲ្យទេ ដ្បិតព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលជាមត៌ករបស់គេ ដូចព្រះអង្គបានបង្គាប់។
ដ្បិតលោកម៉ូសេបានចែកមត៌កឲ្យកុលសម្ព័ន្ធទាំងពីរ និងមួយចំហៀងទៀត នៅខាងនាយទន្លេយ័រដាន់ហើយ តែមិនបានចែកឲ្យពួកលេវីទេ