យ៉ូស្វេ 13:3ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦(ចាប់តាំងពីស្ទឹងស៊ីហោ ដែលជាព្រំប្រទល់ស្រុកអេស៊ីព្ទ រហូតដល់ព្រំប្រទល់ក្រុងអេក្រុននៅខាងជើង ដែលរាប់ជាស្រុករបស់សាសន៍កាណាន មានមេដឹកនាំសាសន៍ភីលីស្ទីនប្រាំនាក់ជាអ្នកត្រួតត្រា គឺក្រុងកាសា ក្រុងអាសដូឌ ក្រុងអាសកាឡូន ក្រុងកាថ និងក្រុងអេក្រុន) ហើយស្រុករបស់សាសន៍អាវីមនៅខាងត្បូង សូមមើលជំពូក |
ដូច្នេះ ពួកមេលើសាសន៍ភីលីស្ទីនក៏ឡើងទៅនិយាយនឹងនាងថា៖ «ចូរលួងលោមវា ដើម្បីឲ្យដឹងថា វាមានកម្លាំងខ្លាំងក្លាដល់ម៉្លេះមកពីណា ហើយធ្វើដូចម្តេចឲ្យយើងអាចឈ្នះវា ដើម្បីឲ្យយើងចាប់ចង បង្ក្រាបវាបាន នោះយើងនឹងឲ្យប្រាក់សុទ្ធដល់នាង ចំនួនមួយពាន់មួយរយស្លឹងក្នុងម្នាក់ៗ»។
ដូច្នេះ គេក៏ចាត់មនុស្សឲ្យទៅប្រមូលពួកមេនៃសាសន៍ភីលីស្ទីនទាំងប៉ុន្មានមក ដោយនិយាយថា៖ «តើយើងត្រូវធ្វើដូចម្តេចនឹងហិបព្រះរបស់សាសន៍អ៊ីស្រាអែលនេះ?» គេឆ្លើយថា៖ «ចូរយកហិបរបស់ព្រះនៃសាសន៍អ៊ីស្រាអែល ទៅក្រុងកាថទៅ» ដូច្នេះ គេក៏យកហិបរបស់ព្រះនៃសាសន៍អ៊ីស្រាអែលទៅទីនោះ។