លោកម៉ូសេក៏ឲ្យមួយចំណែកដល់កុលសម្ព័ន្ធកាដដែរ គឺដល់ពួកកូនចៅកាដ តាមពូជអំបូររបស់គេ។
កូនប្រុសរបស់នាងស៊ីលផា ជាស្រីបម្រើនាងលេអា មានកាដ និងអេស៊ើរ។ អ្នកទាំងនេះជាកូនប្រុសរបស់លោកយ៉ាកុប ដែលកើតនៅស្រុកប៉ាដាន់-អើរ៉ាម។
ពួកនោះរស់នៅស្រុកកាឡាត ក្នុងស្រុកបាសាន ក្នុងទីក្រុងតូចទាំងប៉ុន្មាននៅស្រុកនោះ និងវាលស្មៅទាំងប៉ុន្មានដែលនៅជុំវិញក្រុងសារ៉ុនរហូតដល់ព្រំប្រទល់របស់គេ។
ជាប់នឹងទឹកដីរបស់សាប់យូឡូន ចាប់តាំងពីខាងកើតរហូតដល់ខាងលិច មានចំណែកមួយសម្រាប់កុលសម្ព័ន្ធកាដ
ឯទន្លេយ័រដាន់ នោះជាព្រំប្រទល់ស្រុករបស់កូនចៅរូបេន នេះហើយជាមត៌ករបស់រូបេន តាមពូជអំបូររបស់គេ ព្រមទាំងទីក្រុង និងភូមិទាំងប៉ុន្មានផង។
ឯទឹកដីរបស់គេ គឺស្រុកយ៉ាស៊ើរ និងអស់ទាំងទីក្រុងនៅស្រុកកាឡាដ និងស្រុករបស់ពួកកូនចៅអាំម៉ូនមួយចំហៀង រហូតដល់អារ៉ូអ៊ើរ ដែលទល់មុខក្រុងរ៉ាបាត