យ៉ូស្វេ 10:25ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦លោកយ៉ូស្វេមានប្រសាសន៍ទៅពួកគេថា៖ «មិនត្រូវភ័យខ្លាច ឬស្រយុតចិត្តឡើយ ត្រូវមានកម្លាំង និងចិត្តក្លាហានឡើង ដ្បិតព្រះយេហូវ៉ានឹងធ្វើបែបនេះចំពោះខ្មាំងសត្រូវទាំងអស់ ដែលអ្នកត្រូវតតាំងនឹងគេ» សូមមើលជំពូក |
គឺពីការល្បងលយ៉ាងធំដែលភ្នែកអ្នកបានឃើញ ពីទីសម្គាល់ និងការអស្ចារ្យ ពីព្រះហស្តដ៏ខ្លាំងពូកែ និងព្រះពាហុលើកសម្រេច ដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកបានប្រើ ដើម្បីនាំអ្នកចេញមក។ ដូច្នេះ ព្រះយេហូវ៉ាជាព្រះរបស់អ្នក ក៏នឹងប្រព្រឹត្តចំពោះជាតិសាសន៍ទាំងប៉ុន្មាន ដែលអ្នកខ្លាចយ៉ាងនោះដែរ។