Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



យ៉ូស្វេ 1:16

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពួកគេ​ឆ្លើយ​ទៅ​លោក​យ៉ូស្វេ​វិញ​ថា៖ «យើង​ខ្ញុំ​នឹង​ធ្វើ​តាម​គ្រប់​ទាំង​សេចក្ដី​ដែល​លោក​បង្គាប់​យើងខ្ញុំ ហើយ​លោក​ចាត់​យើង​ឲ្យ​ទៅ​ណា យើង​នឹង​ទៅ​នោះ។

សូមមើលជំពូក ចម្លង

10 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម​លោក​ក្រោក​ឡើង ដ្បិត​នេះ​ជា​កិច្ច​ការ​រប​ស់​លោក ហើយ​យើង​ខ្ញុំ​ក៏​នៅ​ជា​មួយ​លោក​ដែរ។ សូម​មាន​ចិត្ត​ក្លាហាន ហើយ​សម្រេច​កិច្ច​ការ​នេះ​ទៅ»។

ពេល​នោះ កូន​ចៅ​កាដ និង​កូន​ចៅ​រូបេន​ជម្រាប​លោក​ម៉ូសេ​ថា៖ «អ្នក​បម្រើ​របស់​លោក​នឹង​ធ្វើ​តាម​លោក​ម្ចាស់​បង្គាប់។

កូន​ចៅ​កាដ និង​កូន​ចៅ​រូបេន​ឆ្លើយ​ឡើង​ថា៖ «ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​មក​កាន់​អ្នក​បម្រើ​របស់​លោក​យ៉ាង​ណា យើង​ខ្ញុំ​នឹង​ធ្វើ​តាម​យ៉ាង​នោះ។

ឯ​លោក​យ៉ូស្វេ ជា​កូន​របស់​លោក​នុន មាន​ចិត្ត​ពេញ​ដោយ​ប្រាជ្ញា​ញាណ ព្រោះ​លោក​ម៉ូសេ​បាន​ដាក់​ដៃ​លើ​លោក ហើយ​ប្រជា‌ជន​អ៊ីស្រា‌អែល​ក៏​ស្តាប់​តាមលោក ដោយ​ធ្វើ​តាម​ដូច​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​លោក​ម៉ូសេ។

សូម​លោក​ចូល​ទៅ​ជិត ស្តាប់​សេចក្ដី​ទាំង​ប៉ុន្មានដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ខ្ញុំ​មាន​ព្រះ‌បន្ទូល រួច​សូម​លោក​ប្រាប់​មក​យើង​ខ្ញុំ ពី​គ្រប់​ទាំង​សេចក្ដីដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ខ្ញុំ​មាន​ព្រះ‌បន្ទូល​មកកាន់​លោកចុះ នោះយើង​ខ្ញុំ​នឹង​ស្តាប់ ហើយ​ប្រព្រឹត្ត​តាម"។

ចូរ​រំឭក​ពួក​គេឲ្យ​ចុះ​ចូល​នឹង​ពួកមេ​ដឹកនាំ ចុះ​ចូល​នឹង​អាជ្ញាធរ ឲ្យ​គេ​ស្តាប់​បង្គាប់ ហើយ​ប្រុង​ប្រៀប​ធ្វើ​គ្រប់​ទាំង​ការ​ល្អ

រហូត​ទាល់​តែ​ព្រះ‌យេហូវ៉ា​បាន​ប្រទាន​ឲ្យ​បង​ប្អូន​របស់​អ្នក​បាន​សម្រាក​ដូច​អ្នក​ដែរ ហើយ​គេ​បាន​ចាប់​យក​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​ប្រទាន​ឲ្យ។ បន្ទាប់​មក អ្នក​រាល់​គ្នា​អាច​នឹង​ត្រឡប់​មក​ស្រុក​ដែល​ជា​កេរ‌អាករ​របស់​ខ្លួន​វិញ ហើយ​ចាប់​យក​ស្រុក​នោះ ជា​ស្រុក​ដែល​លោក​ម៉ូសេ​ជា​អ្នក​បម្រើ​របស់​ព្រះ‌យេហូវ៉ា បាន​ប្រគល់​ឲ្យ​អ្នក នៅ​ត្រើយ​ខាង​កើត​ទន្លេ​យ័រដាន់»។

យើង​ខ្ញុំ​ធ្លាប់​ស្តាប់​បង្គាប់​លោក​ម៉ូសេ​ក្នុង​គ្រប់​ការ​ទាំង​អស់​យ៉ាង​ណា យើង​ក៏​នឹង​ស្តាប់​បង្គាប់​តាម​លោក​យ៉ាង​ណា​នោះ​ដែរ។ សូម​ឲ្យ​តែ​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​លោក បាន​គង់​ជា​មួយ​លោក ដូច​ព្រះ‌អង្គ​បាន​គង់​ជា​មួយ​លោក​ម៉ូសេ​ចុះ!




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម