ខ្ញុំក៏ទទួលរងទុក្ខវេទនាជាច្រើនខែ ហើយក៏នឿយហត់រាល់តែយប់ដូច្នោះដែរ។
ប្រាកដមែន ព្រះបានធ្វើឲ្យខ្ញុំល្វើយទៅ ព្រះអង្គបានធ្វើឲ្យក្រុមគ្រួសាររបស់ខ្ញុំ វិនាសអស់ហើយ។
ដ្បិតព្រះអង្គធ្វើសម្រេចសេចក្ដី ដែលបានតម្រូវទុកសម្រាប់ខ្ញុំ ហើយមានសេចក្ដីយ៉ាងនោះជាច្រើនទៀត នៅនឹងព្រះអង្គដែរ។
«ឱប្រសិនបើខ្ញុំបានដូចជាកាលពីដើម ដូចនៅគ្រាដែលព្រះការពាររក្សាខ្ញុំនោះ
ដូចជាទាសករ ដែលប្រាថ្នាចង់ជ្រកម្លប់ ហើយដូចជាអ្នកស៊ីឈ្នួល ដែលទន្ទឹងរង់ចាំបើកប្រាក់ឈ្នួល
មើល៍ ព្រះអង្គបានធ្វើឲ្យថ្ងៃអាយុរបស់ទូលបង្គំ មានប្រវែងតែប៉ុន្មានចំអាមដៃប៉ុណ្ណោះ ហើយជីវិតទូលបង្គំ ដូចជាឥតមានសោះ នៅចំពោះព្រះអង្គ។ មែនហើយ មនុស្សលោកទាំងអស់ ប្រៀបបាននឹងមួយដង្ហើមប៉ុណ្ណោះ។ –បង្អង់
ទូលបង្គំស្រែកថ្ងូរ ហើយអស់កម្លាំង រាល់យប់ទឹកភ្នែកទូលបង្គំហូរជោកគ្រែ ខ្នើយទូលបង្គំជោកជាំ ដោយសំណោករបស់ទូលបង្គំ។
ភ្នែកទូលបង្គំស្រវាំង ព្រោះតែថប់ព្រួយ ក៏ទៅជាខ្សោយ ព្រោះតែបច្ចាមិត្តរបស់ទូលបង្គំ។
យើងបានឃើញកិច្ចការទាំងឡាយដែលធ្វើនៅក្រោមថ្ងៃ ហើយមើល៍ ការទាំងនោះសុទ្ធតែឥតប្រយោជន៍ទទេ ក៏ដូចជាដេញចាប់ខ្យល់ ។