ទូលបង្គំខ្ពើមជីវិតណាស់ ទូលបង្គំមិនចង់រស់រហូតទេ ដូច្នេះ សូមទុកឲ្យទូលបង្គំនៅម្នាក់ឯងចុះ ដ្បិតអាយុរបស់ទូលបង្គំគ្មានន័យអ្វីសោះ។
លោកស្រីរេបិកាមានប្រសាសន៍ទៅលោកអ៊ីសាកថា៖ «ខ្ញុំមិនចង់រស់នៅទៀតទេ ដោយព្រោះស្ត្រីសាសន៍ហេតទាំងនេះ។ បើយ៉ាកុបរៀបការជាមួយស្ត្រីសាសន៍ហេតនៅស្រុកនេះដែរ នោះតើជីវិតខ្ញុំរស់នៅមានន័យអ្វីទៀត?»
ប៉ុន្តែ លោកដើរពេញមួយថ្ងៃ ចូលក្នុងទីរហោស្ថាន ទៅអង្គុយនៅក្រោមដើមដង្កោ រួចទូលសូមឲ្យខ្លួនស្លាប់ទៅ ដោយពាក្យថា៖ «ល្មមហើយ ឱព្រះយេហូវ៉ាអើយ សូមយកព្រលឹងទូលបង្គំទៅឥឡូវចុះ ដ្បិតទូលបង្គំមិនវិសេសជាងបុព្វបុរសទូលបង្គំទេ»។
ខ្ញុំស្អប់ខ្ពើមនឹងជីវិតរបស់ខ្ញុំណាស់ ខ្ញុំនឹងឲ្យតម្អូញរបស់ខ្ញុំចេញហូរហែ ខ្ញុំនឹងនិយាយដោយសេចក្ដីជូរល្វីងក្នុងចិត្ត
តើអស់ទាំងថ្ងៃអាយុនៃទូលបង្គំ មិនមែនតិចណាស់ទេឬ? សូមទុកឲ្យទូលបង្គំនៅតែឯងចុះ ដើម្បីឲ្យបានសម្រាកបន្តិច
សូមបែរព្រះភក្ត្រចេញពីគេទៅ ដើម្បីឲ្យគេបានរីករាយនឹងថ្ងៃរបស់ខ្លួន ដូចជាកូនឈ្នួលផង។
គឺសូមព្រះសព្វព្រះហឫទ័យនឹងកិនកម្ទេចខ្ញុំទៅ ហើយគ្រវីព្រះហស្ត ឲ្យខ្ញុំត្រូវកាត់ដាច់ចេញ។
បានជាទូលបង្គំចង់ចងកសម្លាប់ខ្លួន ជាជាងរស់នៅដោយឃើញតែឆ្អឹងបែបនេះ។
ឱព្រះអើយ សូមនឹកចាំថា ជីវិតទូលបង្គំជាខ្យល់ទទេ ភ្នែកទូលបង្គំនឹងមិនដែលឃើញ សេចក្ដីល្អទៀតឡើយ។
ទោះបើខ្ញុំបានគ្រប់លក្ខណ៍ គង់តែមិនពឹងដល់ខ្លួនឯងទេ ខ្ញុំស្អប់ជីវិតខ្ញុំណាស់។
មនុស្សប្រៀបបាននឹងខ្យល់មួយដង្ហើមប៉ុណ្ណោះ ថ្ងៃអាយុរបស់គេប្រៀបបាននឹងស្រមោល ដែលតែងតែរសាត់បាត់ទៅ។
សូមដករំពាត់របស់ព្រះអង្គចេញពីទូលបង្គំទៅ ព្រះហស្ដព្រះអង្គវាយទូលបង្គំទ្រមទៅហើយ។
សូមបែរព្រះភក្ត្រចេញពីទូលបង្គំ ដើម្បីឲ្យទូលបង្គំបានញញឹមឡើងវិញ មុននឹងទូលបង្គំចេញទៅ ហើយលែងមានទៀត»។
៙ ប្រាកដមែន មនុស្សមានជីវិត ប្រៀបដូចជាស្រមោល! ប្រាកដមែន គេជ្រួលជ្រើមជាឥតប្រយោជន៍ គេបង្គរទ្រព្យសម្បត្តិទុក តែមិនដឹងថានឹងបានទៅអ្នកណាទេ។
៙ អស់អ្នកដែលទន់ទាប នៅតែមួយដង្ហើមទេ ឯអស់អ្នកដែលខ្ពង់ខ្ពស់ ក៏ជាសេចក្ដីបញ្ឆោតដែរ បើថ្លឹងគេនឹងជញ្ជីង នោះមានខ្ពស់ទាប តែទាំងអស់គ្នាស្រាលជាង ខ្យល់មួយដង្ហើមទៅទៀត។
ដូច្នេះ ព្រះអង្គបានធ្វើឲ្យថ្ងៃរបស់គេ កន្លងបាត់ទៅ បានដូចជាមួយដង្ហើម ហើយឆ្នាំរបស់គេពេញដោយការភ័យខ្លាច។
ព្រះអង្គបាននឹកចាំថា គេគ្រាន់តែជាសាច់ឈាមប៉ុណ្ណោះ គឺជាខ្យល់ដែលបក់កន្លងហួសទៅ ឥតវិលមកវិញឡើយ។
ហេតុនោះ យើងបានស្អប់ជីវិត ពីព្រោះការដែលបានធ្វើនៅក្រោមថ្ងៃ ជាការលំបាកដល់យើង ដ្បិតការទាំងអស់សុទ្ធតែឥតប្រយោជន៍ ហើយដូចជាដេញចាប់ខ្យល់ ។
ព្រះយេហូវ៉ានៃពួកពលបរិវារ មានព្រះបន្ទូលថា៖ អស់អ្នកណាដែលសល់អំពីគ្រួសារអាក្រក់នេះ គឺដែលនៅគ្រប់ទីកន្លែងដែលយើងបណ្តេញគេ នោះនឹងស៊ូស្លាប់ជាជាងរស់នៅ។
ដូច្នេះ ឱព្រះយេហូវ៉ាអើយ ទូលបង្គំសូមអង្វរដល់ព្រះអង្គ សូមដកជីវិតទូលបង្គំចុះ ដ្បិតស៊ូឲ្យទូលបង្គំស្លាប់ទៅជាជាងរស់នៅ»។
ពេលថ្ងៃរះឡើង ព្រះឲ្យមានខ្យល់ក្តៅ បក់មកពីទិសខាងកើត ថ្ងៃក៏ចាំងក្បាលលោកដែរ ឲ្យលោកខ្សោះល្វើយ លោកក៏សូមឲ្យខ្លួនបានស្លាប់ទៅ ដោយពាក្យថា៖ «ស៊ូឲ្យទូលបង្គំស្លាប់ទៅ ជាជាងរស់នៅ»។