កាលណាទូលបង្គំនឹកថា គ្រែរបស់ទូលបង្គំនឹងជួយរំសាយទុក្ខ ដំណេកទូលបង្គំនឹងកម្សាន្ត សេចក្ដីតប់ប្រមល់ទៅ
ខ្ញុំគ្មានសេចក្ដីសុខ គ្មានសេចក្ដីក្សេមក្សាន្ត ក៏គ្មានសេចក្ដីសម្រាកឡើយ គឺមានតែទុក្ខព្រួយប៉ុណ្ណោះ»។
ព្រះអង្គបណ្ដាលឲ្យទូលបង្គំខ្លាច ដោយពន្យល់សប្តិ ហើយបំភ័យទូលបង្គំ ដោយនិមិត្ត
ទូលបង្គំស្រែកថ្ងូរ ហើយអស់កម្លាំង រាល់យប់ទឹកភ្នែកទូលបង្គំហូរជោកគ្រែ ខ្នើយទូលបង្គំជោកជាំ ដោយសំណោករបស់ទូលបង្គំ។
៙ ព្រះអង្គទល់ត្របកភ្នែកទូលបង្គំ មិនឲ្យដេកលក់ ទូលបង្គំមានចិត្តតានតឹងជាខ្លាំង រកនិយាយមិនកើត។