Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



យ៉ូប 6:29

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

សូម​ឲ្យ​អ្នក​គិត​ជា​ថ្មី​វិញ​ចុះ កុំ​ឲ្យ​មាន​សេចក្ដី​អយុត្តិ‌ធម៌​ឡើយ សូម​ត្រឡប់​មក​គិត​ជា​ថ្មី​ឡើង​វិញ​ចុះ ដំណើរ​ខ្ញុំ​នៅ​ខាង​សេចក្ដី​សុចរិត​ទេ។

សូមមើលជំពូក ចម្លង

11 ការដាក់ឲ្យឆ្លើយតបគ្នា  

បើ​ទូល‌បង្គំ​អាក្រក់​មែន នោះ​វរ​ហើយ តែ​បើ​សុចរិត​វិញ នោះ​ក៏​មិន​បាន​ងើប​ក្បាល​ឡើង​ដែរ ដោយ​មាន​ពេញ​ជា​សេចក្ដី​ខ្មាស ហើយ​មើល​តែ​សេចក្ដី​វេទនា​របស់​ទូល‌បង្គំ។

ខ្ញុំ​ជា​ទី​សើច​ឡក​ដល់​មិត្ត​សម្លាញ់​ខ្ញុំ ជា​អ្នក​ដែល​បាន​អំពាវ‌នាវ​ដល់​ព្រះ ហើយ​ព្រះ‌អង្គ​ក៏​ឆ្លើយ​មក គឺ​ជា​មនុស្ស​សុចរិត​ត្រឹម​ត្រូវ ដែល​ត្រូវ​គេ​សើច​ចំអក​ឲ្យ។

មើល៍ ឥឡូវ​នេះ ខ្ញុំ​បាន​រៀប‌រៀង​រឿង​ខ្ញុំ​ដោយ​លំដាប់ ខ្ញុំ​ដឹង​ហើយ ថា​ខ្ញុំ​នៅ​ខាង​សុចរិត។

ចំណែក​អ្នក​រាល់​គ្នា សូម​អញ្ជើញ​មក​វិញ តែ​ក្នុង​ពួក​អ្នក​រាល់​គ្នា ខ្ញុំ​មិន​ឃើញ​អ្នក​ណា​មួយ ដែល​មាន​ប្រាជ្ញា​ឡើយ។

ត្រូវ​ដឹង​ថា គឺ​ព្រះ​ដែល​បាន​ផ្តួល​ខ្ញុំ ហើយ​បាន​ព័ទ្ធ​ខ្ញុំ​ជុំ‌វិញ​ដោយ​មង​របស់​ព្រះ‌អង្គ។

ប៉ុន្តែ ព្រះ‌អង្គ​ស្គាល់​ផ្លូវ​ដើរ​របស់​ខ្ញុំ ហើយ​កាល​ណា​ព្រះ‌អង្គ​បាន​សាក​ល​ខ្ញុំ​ស្រេច​ហើយ នោះ​ខ្ញុំ​នឹង​ចេញ​មក​ដូច​ជា​មាស។

ដ្បិត​លោក​យ៉ូប​បាន​ពោល​ថា "ខ្ញុំ​សុចរិត ព្រះ​បាន​ដក​យក សេចក្ដី​យុត្តិ‌ធម៌​ចេញ​ពី​ខ្ញុំ​ហើយ

ពេល​នោះ លោក​យ៉ូប​ទូល​ឆ្លើយ​ប្រាប់ ព្រះ‌យេហូវ៉ា​ថា៖

បាន​ជា​ទូល‌បង្គំ​ខ្ពើម​ដល់​ខ្លួន ហើយ​ក៏​ប្រែ​ចិត្ត ដោយ​ក្រាប​នៅ​ក្នុង​ធូលី​ដី ហើយ​នឹង​ផេះ»។

ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ឃើញ​ម្ដង​ទៀត អំពី​ភាព​ខុស​គ្នា​រវាង​មនុស្ស​សុចរិត​នឹង​មនុស្ស​អាក្រក់ រវាង​អ្នក​ដែល​គោរព​បម្រើ​ព្រះ​នឹង​អ្នក​ដែល​មិន​គោរព​បម្រើ។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម