ខ្ញុំបានឃើញមនុស្សឥតបើគិតចាក់ឫសចុះ តែខ្ញុំបានប្រទេចផ្ដាសាដល់ទីលំនៅគេភ្លាម។
គេអណ្តែតលើទឹកទៅបាត់យ៉ាងឆាប់ ឯចំណែករបស់គេនៅផែនដី មានតែបណ្ដាសាទេ គេមិនដែលបែរទៅ ចូលតាមផ្លូវចម្ការទំពាំងបាយជូរឡើយ។
ដ្បិតទោះបើមនុស្សទមិឡល្មើសបានកម្រៃក៏ដោយ តើមានសេចក្ដីសង្ឃឹមអ្វី ក្នុងកាលដែលព្រះ ដកយកព្រលឹងគេទៅ?
(ប៉ុន្តែ គ្មានទេ គឺខ្ញុំមិនបានឲ្យមាត់ធ្វើបាប ដោយដាក់បណ្ដាសា ដល់ជីវិតគេឡើយ)។
ដ្បិតអស់អ្នកដែលទទួលព្រះពរពីព្រះយេហូវ៉ា នឹងទទួលទឹកដីជាមត៌ក តែអស់អ្នកដែលព្រះអង្គដាក់បណ្ដាសាវិញ នឹងត្រូវកាត់ចោល។
សូមឲ្យជំរំរបស់គេត្រូវចោលស្ងាត់ កុំឲ្យអ្នកណារស់នៅក្នុងជម្រករបស់គេឡើយ។
ទោះជាមនុស្សអាក្រក់ដុះឡើងដូចជាស្មៅ ហើយមនុស្សប្រព្រឹត្តអំពើទុច្ចរិត លូតលាស់ឡើងក៏ដោយ ក៏គង់តែគេនឹងត្រូវវិនាសអន្តរាយជារៀងរហូត
ដ្បិតក្នុងគម្ពីរទំនុកតម្កើងបានចែងអំពីហេតុការណ៍នេះថា "ចូរឲ្យទីលំនៅរបស់អ្នកនោះត្រូវចោលស្ងាត់ចុះ កុំឲ្យមានអ្នកណានៅទីនោះឡើយ" ហើយថា "ត្រូវឲ្យម្នាក់ទៀត ទទួលការងារជំនួសគាត់" ។