ក្រោយមក លោកយ៉ូបរស់នៅបានមួយរយសែសិបឆ្នាំទៀត លោកក៏ឃើញកូនចៅខ្លួនតទៅដល់បួនតំណ។
ថេរ៉ាបានអាយុពីររយប្រាំឆ្នាំ ហើយថេរ៉ាក៏ស្លាប់នៅស្រុកខារ៉ានទៅ។
ចំនួនឆ្នាំដែលលោកអ័ប្រាហាំរស់នៅទាំងអស់បាន មួយរយចិតសិបប្រាំឆ្នាំ។
លោកអ៊ីសាករស់នៅបានមួយរយប៉ែតសិបឆ្នាំ។
លោកយ៉ាកុបរស់នៅក្នុងស្រុកអេស៊ីព្ទបានដប់ប្រាំពីរឆ្នាំ។ ដូច្នេះ ចំនួនឆ្នាំនៃអាយុដែលលោកយ៉ាកុបរស់នៅ ទាំងអស់បានមួយរយសែសិបប្រាំពីរឆ្នាំ។
លោកបានឃើញកូនចៅរបស់អេប្រាអិមរហូតដល់ទៅបីតំណ ហើយកូនចៅរបស់ម៉ាគារ ជាកូនរបស់ម៉ាណាសេ ក៏រាប់ដូចជាកូនរបស់លោកយ៉ូសែបដែរ។
រួចលោកយ៉ូសែបក៏ស្លាប់ទៅ ក្នុងជន្មាយុមួយរយដប់ឆ្នាំ ហើយគេអប់សពលោក រួចដាក់ក្នុងមឈូសនៅស្រុកអេស៊ីព្ទ។:៚
នៅគ្រប់ស្រុកនោះ គ្មានស្ត្រីណាដែលមានរូបឆោមស្រស់ដូចជាកូនស្រីរបស់លោកយ៉ូបនោះទេ ហើយឪពុកក៏បែងចែកមត៌កដល់កូនស្រីទាំងនោះ ដូចជាដល់បងប្អូនប្រុសដែរ។
លោកយ៉ូបស្លាប់ទៅ ដោយមានអាយុជាយឺនយូរ ហើយស្កប់ស្កល់នឹងជីវិតរបស់លោក។:៚
សូមឲ្យអ្នកបានឃើញចៅរបស់អ្នកដែរ! សូមឲ្យសេចក្ដីសុខគ្របដណ្ដប់លើអ៊ីស្រាអែល!
អាយុជីវិតរបស់យើងខ្ញុំ បានត្រឹមតែចិតសិបឆ្នាំ ឬបើមានកម្លាំងច្រើន នោះបានប៉ែតសិបឆ្នាំ តែទោះជាយ៉ាងនោះក៏ដោយ ក៏ឆ្នាំទាំងនោះ មានតែការនឿយលំបាក និងទុក្ខព្រួយទទេ អាយុយើងខ្ញុំកន្លងទៅយ៉ាងលឿន ហើយយើងខ្ញុំក៏ហើរទៅបាត់។
កូនចៅជាមកុដដល់មនុស្សចាស់ៗ ហើយឪពុកជាទីអំនួតរបស់ពួកកូន។
កាលលោកម៉ូសេស្លាប់ លោកមានអាយុមួយរយម្ភៃឆ្នាំ តែភ្នែករបស់លោកមិនបានអន់ ហើយកម្លាំងរបស់លោកក៏មិនបានថយដែរ។
ក្រោយការទាំងនោះមក លោកយ៉ូស្វេ ជាកូនរបស់លោកនុន ជាអ្នកបម្រើនៃព្រះយេហូវ៉ា ក៏ស្លាប់ទៅ ចំនួនអាយុរបស់លោកបានមួយរយដប់ឆ្នាំ។