វាមើលទៅឃើញគ្រប់ទាំងអស់ដែលខ្ពស់ ជាសត្វដែលគ្រប់គ្រងលើអស់ទាំងសត្វ ដែលមានសេចក្ដីអំនួត»។
ព្រះអង្គធ្វើឲ្យសមុទ្រកម្រើកឡើង ដោយឥទ្ធិឫទ្ធិរបស់ព្រះអង្គ ហើយក៏វាយកម្ទេចសេចក្ដីឆ្មើងឆ្មៃ។
អស់ទាំងសត្វដ៏ខ្លាំងពូកែមិនដែលបានចូល ឯសិង្ហកំណាចក៏មិនបានដើរនៅទីនោះដែរ។
ពេលនោះ លោកយ៉ូបទូលឆ្លើយប្រាប់ ព្រះយេហូវ៉ាថា៖
៙ ហេតុនេះហើយបានជាប្រជារាស្ត្រព្រះអង្គ ងាកទៅសរសើរគេ ហើយមិនឃើញថាគេមានកំហុសអ្វីឡើយ ។
គេពាក់អំនួតរបស់គេ ដូចជាពាក់ខ្សែក ហើយគេពាក់ចិត្តឃោរឃៅ ដូចសម្លៀកបំពាក់។
ប៉ុន្ដែ ផារ៉ោនតបថា៖ «តើព្រះយេហូវ៉ាជាអ្នកណាដែលយើងត្រូវស្តាប់តាម ហើយឲ្យសាសន៍អ៊ីស្រាអែលចេញទៅនោះ? យើងមិនស្គាល់ព្រះយេហូវ៉ាទេ ហើយមិនឲ្យសាសន៍អ៊ីស្រាអែលចេញទៅឡើយ»។
វេទនាដល់មកុដនៃសេចក្ដីអំនួត របស់ពួកប្រមឹកក្នុងពួកអេប្រាអិម ដែលគេយកជាទីអួត ហើយដល់ផ្កាដែលកំពុងតែស្រពោន ជាសេចក្ដីលម្អដ៏រុងរឿងរបស់គេ ដែលនៅលើក្បាលច្រកភ្នំដុះដាល របស់ពួកអ្នកដែលស្រវឹងស្រាទំពាំងបាយជូរហើយ
ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះ ផារ៉ោន ជាស្តេចស្រុកអេស៊ីព្ទ ជាសត្វសម្បើមដែលដេក នៅកណ្ដាលទន្លេរបស់ខ្លួនអើយ យើងទាស់នឹងអ្នក ដ្បិតអ្នកថា ទន្លេនេះជារបស់យើង យើងបានបង្កើតសម្រាប់តែខ្លួនយើង។
សត្វដែលខ្ញុំឃើញនោះ មើលទៅដូចជាខ្លារខិន ជើងវាដូចជាជើងខ្លាឃ្មុំ ហើយមាត់វាដូចជាមាត់សិង្ហ នាគក៏ឲ្យឫទ្ធិ និងបល្ល័ង្ករបស់វា ព្រមទាំងអំណាចយ៉ាងធំដល់សត្វនោះ។