បំពង់ព្រួញក៏ឮក្រុកក្រាក់នៅលើវា ព្រមទាំងលំពែងដែលភ្លឺផ្លេកៗ និងដែកពួយផង។
វាមើលងាយសេចក្ដីភិតភ័យ ហើយមិនចេះរុញរាឡើយ ក៏មិនដែលគេចចេញពីដាវដែរ។
វាកញ្ជ្រោលអន្ទះសាទាំងតន្ត្រំដី ហើយកាលឮសូរត្រែ នោះទប់វាមិនបានឡើយ។
ខែលនៃមនុស្សខ្លាំងពូកែរបស់គេ ពណ៌ក្រហម ទាហានរបស់គេស្លៀកពាក់ពណ៌ក្រហមឆ្អៅ ឯរទេះចម្បាំងភ្លឺផ្លេកៗនៅថ្ងៃដែលគេប្រមូលផ្ដុំទ័ព ទាំងគ្រវីលំពែងដងកកោះ។