តើឯងកំណត់ដឹងថាវាត្រូវមានទម្ងន់ប៉ុន្មានខែ ឬរដូវដែលនឹងកើតកូនមកឬទេ?
តើឯងដឹងវេលាណាដែលពពែព្រៃ នៅភ្នំថ្មសម្រាលកូន ឬចំណាំបានពេលដែលក្តាន់ញីទម្លាក់កូនឬទេ?
ដឹងពេលវាចំកោងខ្លួនសម្រាលកូនមក រួចផុតពីសេចក្ដីឈឺចាប់របស់វាឬទេ?
ជាលាព្រៃក្រមុំដែលធ្លាប់នៅទីរហោស្ថាន ក៏ស្រងក្លិនខ្យល់ដោយមានសម្រើប លុះដល់រដូវកំណត់របស់វា តើអ្នកណានឹងបំបែរចេញបាន? អ្នកណាដែលរកចាប់វា មិនបាច់នឿយហត់នឹងទៅតាមទេ ដ្បិតដល់រដូវកំណត់ នឹងបានប្រទះហើយ។